km_tn/rom/06/15.md

4.1 KiB

បើដូច្នេះ តើយើងគួរធ្វើបាប ដោយព្រោះយើងមិនស្ថិតនៅក្រោមក្រឹត្យវិន័យមែន ហើយនៅក្រោមព្រះគុណមែនទេ? មិនអាចធ្វើដូច្នោះទេ

លោកប៉ូលប្រើសំណួរនេះដើម្បីបញ្ជាក់ថា ការរស់នៅក្រោមព្រះគុណរបស់ព្រះ គឺមិនមានហេតុផលសម្រាប់បាបនោះទេ។ ការបកប្រែផ្សេងទៀតៈ «ទោះបីយ៉ាងណាក្តី ពិតប្រាកដណាស់មិនមានន័យថាយើងអនុញ្ញាតឲ្យអំពើបានទៀតទេ ព្រោះយើងរស់នៅដោយព្រះគុណ ជំនួសឲ្យក្រឹត្យវិន័យរបស់លោកម៉ូសេ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

មិនអាចធ្វើដូច្នោះទេ

«អ្នកមិនគួរចង់ឲ្យវាកើតឡើងនោះទេ!» ឬ «សូមព្រះជាម្ចាស់ជួយកុំអោយយើងប្រព្រឹត្តការណ៍នោះឡើយ!» ឃ្លានេះបង្ហាញការសម្រេចចិត្តខ្លាំងបំផុត ដែលមិនអាចជំនួសបាន។ នៅទីនេះ អ្នកក៏អាចប្រើឃ្លាផ្សេងទៀតក្នុងភាសាររបស់អ្នកដែលមានន័យដូចគ្នា។ មើលការបកប្រែរបស់អ្នកក្នុង ៣:៣១។

តើអ្នកមិនដឹងទេឬអីថា អ្នកដែលអ្នកថ្វាយខ្លួនរបស់អ្នកដូចជាអ្នកបម្រើគឺជាម្នាក់ដែលត្រូវស្តាប់បង្គាប់ តើអ្នកត្រូវស្តាប់នរណា?

លោកប៉ូលប្រើភាសារនេះដើម្បីសង្កត់ធ្ងន់អ្នកណា ដែលគិតថាព្រះគុណរបស់ព្រះ ជាហេតុផលរក្សាការប្រព្រឹត្តអំពើបាប។ អ្នកអាចមកប្រែឃ្លានេះក្នុងការសង្កត់ន័យបន្ថែម។ ការបកប្រែផ្សេងទៀតៈ «អ្នកត្រូវដឹងថា អ្នកជាអ្នកបម្រើរបស់ចៅហ្វាយដែលអ្នកត្រូវគោរព!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ការនេះគឺជាសេចក្តីពិត មិនថាអ្នកជាអ្នកបម្រើនៃអំពើបាបដែលនាំអ្នកទៅក្នុងសេចក្តីស្លាប់ ឬជាអ្នកបម្រើដែលស្តាប់បង្គាប់ ដែលនាំទៅរកសេចក្តីសុចរិត។

លោកប៉ូលពណ៌នា «អំពើបាប» ឬ «ការគោរព ស្តាប់បង្គាប់» ដូចជាចៅហ្វាយ ដែលអ្នកបម្រើគួរបម្រើ។ ការបកប្រែផ្សេងទៀតៈ «អ្នកក៏ជាអ្នកបម្រើអំពើបាប ដែលជាផលក្នុងការស្លាប់ខាងវិញ្ញាណ ឬអ្នកជាអ្នកបម្រើការគោរពស្តាប់បង្គាប់ ដែលជាផលក្នុងប្រព្រឹត្តអ្វីដែលព្រះជាម្ចាស់ចង់ឲ្យយើងធ្វើ។ (សូមមើលៈ rc://*/ta/man/translate/figs-personification)