km_tn/rom/06/12.md

7.1 KiB

ប្រយោគភ្ជាប់

លោកប៉ូលរំលឹកយើងថា ព្រះគុណគ្រប់គ្រងលើយើង មិនមែនជាក្រឹត្យវិន័យទេ យើងមិនមែនជាទាសកររបស់អំពើបាបឡើយ ប៉ុន្តែ ជាអ្នកបម្រើរបស់ព្រះជាម្ចាស់។

មិនត្រូវអនុញ្ញាតបាបគ្រប់គ្រង...កុំអនុញ្ញាតឲ្យបាបបានគ្រប់គ្រង

លោកប៉ូលព៌ណនាអំពីបាប ដែលដូចជាស្តេច ឬជាចៅហ្វាយរបស់មនុស្សម្នាក់។ (សូមមើលៈ rc://*/ta/man/translate/figs-personification)

រូបកាយដែលពុករលួយរបស់អ្នក

ឃ្លានេះសំដៅលើផ្នែកនៃរូបកាយរបស់មនុស្ស ដែលនិងស្លាប់។ ការបកប្រែផ្សេងទៀតៈ «អ្នក» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ដើម្បីឲ្យអ្នកអាចនឹងធ្វើតាមតណ្ហារបស់រូបកាយនោះ

ជាចៅហ្វាយ «បាប» ចង់ឲ្យអ្នកប្រព្រឹត្តបាប គោរពបទបញ្ជារបស់វាដើម្បីធ្វើការអាក្រក់។

កុំប្រគល់ចំណែកណាមួយនៅក្នុងរូបកាយរបស់អ្នកទៅកាន់បាប ដើម្បីធ្វើជាឧបករណ៍សម្រាប់សេចក្តីទុច្ចរិតឡើយ

នេះជារូបភាពរបស់អ្នកប្រព្រឹត្តអំពើបាប ដែលថ្វាយ «ផ្នែកនៃរូបការរបស់គេ» ទៅចៅហ្វាយឬ ស្តេចរបស់ពួកគេ។ ឃ្លាថា «ផ្នែកនៃរាងកាយ» របស់មនុស្សម្នាក់ ជាវេវចនសព្ទសម្រាប់ដល់រូបមនុស្សទាំងមនុស្ស។ ការបកប្រែផ្សេងទៀតៈ «កុំប្រគល់រូបកាយរបស់អ្នកទៅឲ្យអំពើបាបឡើយ ដូច្នេះ អ្នកនឹងមិនប្រព្រឹត្តការដែលមិនត្រឹមត្រូវទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ប៉ុន្តែ ចូរថ្វាយខ្លួនរបស់អ្នកទៅកាន់ព្រះជាម្ចាស់ ពីមុនយើងស្លាប់ តែឥឡូវយើងរស់

នៅទីនេះឃ្លា «ឥឡូវយើងរស់នៅ» សំដៅដល់ជីវិតថ្មីខាងវិញ្ញាណរបស់អ្នកជឿ។ ការបកប្រែផ្សេងទៀតៈ «ប៉ុន្តែ ថ្វាយខ្លួនរបស់អ្នកទៅព្រះជាម្ចាស់ ពីព្រោះទ្រង់បានប្រទានឲ្យអ្នកនូវជីវិតថ្មីខាងវិញ្ញាណ។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ថ្វាយផ្នែកនៃរូបកាយរបស់អ្នកទៅព្រះជាម្ចាស់ ជាឧបរណ៍សម្រាប់ប្រើក្នុងសេចក្តីសុចរិតវិញ

នៅទីនេះឃ្លា «ផ្នែកនៃរូបកាយរបស់អ្នក» ជាវេវចនៈសព្ទ ដែលសំដៅទៅដល់មនុស្សទាំងមូល។ ការបកប្រែផ្សេងទៀតៈ «អនុញ្ញាតឲ្យព្រះជាម្ចាស់ប្រើអ្នកសម្រាប់អ្វីដែលទ្រង់សព្វព្រះហទ័យ»។ (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

កុំអនុញ្ញាតឲ្យបាបបានគ្រប់គ្រងលើអ្នកឡើយ

លោកប៉ូលនិយាយអំពី «បាប»​ នៅទីនេះដូចជាស្តេចដែលគ្រប់គ្រងលើម​នុស្ស។ ការបកប្រែផ្សេងទៀតៈ​ «កុំុអនុញ្ញាតឲ្យអំពើបាបត្រួតត្រាការសម្រេចចិត្តអ្វីដែលអ្នកធ្វើឡើយ» ​ឬ «មិនត្រូវអនុញ្ញាតឲ្យខ្លួនរបស់អ្នកធ្វើអំពើបាបដែលអ្នកចង់ធ្វើឡើយ» (សូមមើលៈ rc://*/ta/man/translate/figs-personification)

ព្រោះអ្នកមិនស្ថិតនៅក្រោមក្រឹត្យវិន័យឡើយ

ឃ្លា «នៅក្រោមក្រឹត្យវិន័យ» មានន័យថាប្រធានបទមានដែនកំណត់និងភាពខ្សោយរបស់វា។ អ្នកអាចធ្វើឲ្យឃ្លានេះមានអត្ថន័យពេញលេញ ក្នុងការបកប្រែរបស់អ្នក។ ការបកប្រែផ្សេងទៀតៈ «អ្នករាល់គ្នាមិនស្ថិតនៅក្នុងដែនកំណត់នៃក្រឹត្យវិន័យរបស់លោកម៉ូសេ ដែលមិនអាចផ្តល់ឲ្យអ្នកនូវអំណាចក្នុងការបញ្ឈប់អំពើបាបបានទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ប៉ុន្តែ នៅក្នុងព្រះគុណវិញ

ឃ្លា «នៅក្នុងព្រះគុណ» មានន័យថាអំណោយទានដែលមិនគិតថ្លៃរបស់ព្រះជាម្ចាស់ ប្រទាននូវអំណាចដែលបង្ខាំងចេញពីការប្រព្រឹត្តអំពើបាប។ អ្នកអាចធ្វើឲ្យឃ្លានេះមានអត្ថន័យពេញលេញក្នុងការបកប្រែរបស់អ្នក។ ការបកប្រែផ្សេងទៀតៈ «ប៉ុន្តែ អ្នករាល់គ្នាស្ថិតក្នុងព្រះគុណរបស់ព្រះជាម្ចាស់ ដែលប្រទានឲ្យអ្នកនូវអំណាចដើម្បីបញ្ឈប់ការប្រព្រឹត្តអំពើបាប»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)