km_tn/rom/06/10.md

2.6 KiB

ទាក់ទងទៅនឹងការសុគតគឺព្រះអង្គសុគតចំពោះបាប ទ្រង់បានសុគតតែម្តងសម្រាប់មនុស្សគ្រប់គ្នា

ក្នុងឃ្លា «តែម្តងសម្រាប់មនុស្សគ្រប់គ្នា» មានន័យថាបានបញ្ចប់អ្វីមួយទាំងស្រុង។ អ្នកអាចធ្វើឲ្យឃ្លានេះមានអត្ថន័យពេញលេញនៅក្នុងការបកប្រែរបស់អ្នក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ទ្រង់បានបំផ្លាញអំណាចរបស់អំពើបាបទាំងស្រុង នៅពេលដែលទ្រង់សុគត»។ (សូមមើលៈ [[rc:///ta/man/translate/figs-idiom]] និង [[rc:///ta/man/translate/figs-explicit]])

ដូចគ្នាដែរ អ្នកត្រូវតែគិត

«ពិចារណាសម្រាប់ហេតុផលនេះ»។

គិតថាខ្លួនអ្នក

«គិតថាខ្លួនរបស់អ្នកជា» ឬ «ឃើញខ្លួនរបស់អ្នកជា»។

ស្លាប់ចំពោះបាប

ដូចជាសាកសពដែលមិនមានកម្លាំងនឹងធ្វើអ្វីមួយ បាបមិនមានអំណាចធ្វើឲ្យអ្នកជឿមានកម្លាំងប្រឆាំងនឹងព្រះជាម្ចាស់ទេ។ ការបកប្រែផ្សេងទៀតៈ «អ្នកបានស្លាប់ពីអំណាចនៃអំពើបាប»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ស្លាប់ចំពោះបាបដែរ ប៉ុន្តែ រស់នៅគឺរស់នៅថ្វាយព្រះជាម្ចាស់

«បានស្លាប់ពីអំណាចនៃអំពើបាប ប៉ុន្តែរស់នៅដើម្បីថ្វាយបង្គំព្រះជាម្ចាស់»។

រស់នៅថ្វាយព្រះជាម្ចាស់នៅក្នុងព្រះគ្រិស្តយេស៊ូ

«រស់នៅថ្វាយព្រះជាម្ចាស់ តាមរយៈអំណាចដែលព្រះគ្រិស្តយេស៊ូប្រទានអោយអ្នក»។