km_tn/rom/06/01.md

3.8 KiB

ប្រយោគភ្ជាប់

នៅក្រោមព្រះគុណ លោកប៉ូលប្រាប់ថា អស់អ្នកដែលជឿលើព្រះយេស៊ូ រស់នៅក្នុងជីវិតថ្មី គឺដូចជាគំនិតដែលស្លាប់សម្រាប់បាប ហើយរស់សម្រាប់ព្រះជាម្ចាស់វិញ។

ដូច្នេះ តើយើងនឹងនិយាយយ៉ាងដូចម្តេច? តើគួរឲ្យយើងបន្តនៅក្នុងបាបទៀត ដើម្បីឲ្យព្រះគុណបានចម្រើនឡើង?

លោកប៉ូលសួរសំណួរទាំងនេះ ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកអានរបស់លោក។ ការបកប្រែផ្សេងទៀតៈ «ដូច្នេះ តើយើងគួរនិយាយ​​​យ៉ាងដូចម្តេចអំពីរឿងទាំងនេះ? ពិតណាស់ យើងត្រូវបញ្ឈប់ការធ្វើបាប ដូច្នេះព្រះជាម្ចាស់នឹងប្រទានព្រះគុណបន្ថែម ហើយបន្ថែមទៀតមកយើង»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

យើងនិយាយ

សព្វនាម «យើង» សំដៅដល់លោកប៉ូល អ្នកអានរបស់លោក និងមនុស្សដទៃទៀត។ (សូមមើលៈ rc://*/ta/man/translate/figs-inclusive)

យើងដែលបានស្លាប់ខាងឯបាបហើយ តើយើងអាចរស់នៅក្នុងបាបដូចម្តេចទៀតបាន?

នៅទីនេះឃ្លា «បានស្លាប់ខាងឯបាប» មានន័យថាអស់អ្នកដែលតាមព្រះគ្រិស្ត ឥឡូវនេះ គឺដូចជាមនុស្សស្លាប់ ដែលអំពើបាបគ្មានអំណាចលើគេទៀតទេ។ លោកប៉ូលប្រើសំណួរដែលមិនទាមទារចម្លើយនេះ ដើម្បីបន្ថែមអត្ថន័យ។ ការបកប្រែផ្សេងទៀតៈ «យើងរាល់គ្នា ឥឡូវនេះ ដូចជាមនុស្សស្លាប់ ដែលអំពើបាបមិនមានអំណាចលើយើងទៀតទេ»។ ដូច្នេះពិតណាស់ យើងមិនត្រូវបន្តការប្រព្រឹត្តបាបទៀតនោះទេ!»​ (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-rquestion]])

យើងដែលបានស្លាប់ខាងឯបាបហើយ តើយើងអាចរស់នៅក្នុងបាបដូចម្តេចទៀតបាន?

លោកប៉ូលប្រើសំណួរនេះ ដើម្បីបន្ថែមអត្ថន័យ។ ការបកប្រែផ្សេងទៀតៈ «ចូរចាំថា នៅពេលដែលអ្នកណាម្នាក់បានទទួលពិធីជ្រមុជ យើងបង្ហាញថាយើងមានទំនាក់ទំនងជាមួយព្រះគ្រិស្ត ការនេះក៏បង្ហាញថា យើងបានស្លាប់ជាមួយព្រះគ្រិស្តនៅលើឈើឆ្កាង»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)