km_tn/rom/05/14.md

4.1 KiB

យ៉ាងណាក៏ដោយ

ឃ្លា «នៅឡើយ» ឬ «ប៉ុន្តែ ចាប់តាំងពីជំនាន់អដាំ រហូតដល់លោកម៉ូសេ គឺនៅមិនទាន់មានក្រឹត្យវិន័យដែលបានចារឹកនោះទេ»។ ពាក្យ​ «យ៉ាងណាក៏ដោយ» ភ្ជាប់វគ្គនេះជាមួយនឹងខដែល ទើបនឹងរំលងមកខាងមុខនោះ។ (សូមមើលៈ ៥:១២)

សេចក្តីស្លាប់បានគ្រប់គ្រងលើលោកអដាំរហូតដល់លោកម៉ូសេ

លោកប៉ូលកំពុងមានប្រសាសន៍អំពីសេចក្តីស្លាប់ ដែលបីដូចជាស្តេចដែលគ្រប់គ្រង។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មនុស្សបានបន្តស្លាប់ពីជំនាន់អដាំ រហូតដល់ជំនាន់លោកម៉ូសេ ជាផលនៃអំពើបាបរបស់ពួកគេ»។ (សូមមើលៈ [[rc:///ta/man/translate/figs-personification]] និង [[rc:///ta/man/translate/figs-metaphor]])

ថែមទាំងគ្រប់គ្រងលើអស់អ្នកដែលមិនបានធ្វើបាបនៃការមិនស្តាប់បង្គាប់ដូចជាលោកអដាំដែរ

«ទោះបីមនុស្សបានធ្វើបាបខុសគ្នាពីបាបរបស់លោកអដាំ ក៏ពួកគេនៅតែបន្តស្លាប់»។

ក៏មានម្នាក់ដែលមានលក្ខណៈដូចជាគាត់ដែល នឹងមក

លោកអាដាំគឺជារូបដំណាងរបស់ព្រះគ្រិស្ត ដែលបានបង្ហាញជាច្រើនលើកនៅពេលក្រោយ។ លោកមានទំនាក់ទំនងជាច្រើនជាមួយនឹងទ្រង់។

ដូច្នេះ ប្រសិនបើការរំលងរបស់មនុស្សម្នាក់ធ្វើឲ្យមនុស្សជាច្រើនបានស្លាប់

នៅទីនេះពាក្យ «ម្នាក់» សំដៅដល់លោកអាដាំ។ ការបកប្រែផ្សេងទៀតៈ «ដោយសារតែអំពើបាបរបស់មនុស្សម្នាក់ មនុស្សជាច្រើនបានស្លាប់។»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

តើព្រះគុណរបស់ព្រះជាម្ចាស់ និងអំណោយទាន ដោយសារព្រះជាម្ចាស់នៃមនុស្សម្នាក់ គឺព្រះយេស៊ូគ្រិស្ត នឹងមានលើសជាយ៉ាងណាទៅទៀត។

នៅទីនេះពាក្យ ​«ព្រះគុណ» សំដៅដល់អំណោយដែលមិនមានលក្ខណៈរបស់ព្រះជាម្ចាស់ ដែលទ្រង់បានធ្វើសម្រាប់មនុស្សគ្រប់គ្នាទាំងអស់តាមរយៈព្រះយេស៊ូគ្រិស្ត។ ការបកប្រែផ្សេងទៀតៈ «ទោះបីជាយើងមិនស័ក្កិសមនឹងទទួលយ៉ាងណាក៏ដោយ ព្រះជាម្ចាស់ដែលពេញដោយសេចក្តីសប្បុរសបានប្រទានជីវិតដ៏អសកល្បជាអំណោយដល់យើង តាមរយៈព្រះយេស៊ូគ្រិស្ត ដែលបានសុគតសម្រាប់យើងរាល់គ្នា»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)