km_tn/rom/05/08.md

3.1 KiB

បានបង្ហាញ

អ្នកអាចបកប្រែកិរិយាសព្ទនេះក្នុង ទម្រង់អតីតកាល « បានធ្វើទស្សនីយ័ភាព» ឬ «បានបង្ហាញ» ។

យើង...យើង

រាល់ការជួបពាក្យ «យើង» និង «យើង» សំដៅដល់អ្នកជឿទាំងអស់ និងគួរតែរាប់បញ្ចូល។ (សូមមើលៈ rc://*/ta/man/translate/figs-inclusive)

លើសពីនេះ យើងបានសុចរិតដោយសារព្រះលោហិតរបស់ព្រះអង្គ

នៅទីនេះពាក្យ «សុចរិត» មានន័យថា ព្រះជាម្ចាស់ដាក់យើងទៅក្នុងទំនាក់ទំនងដ៏ត្រឹមត្រូវជាមួយព្រះអង្គផ្ទាល់។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមបែបផ្សេងទៀតៈ «ឥឡូវនេះ តើព្រះជាម្ចាស់បានធ្វើអ្វីខ្លះសម្រាប់យើងរាល់គ្នា ដែលទ្រង់បានធ្វើឲ្យយើងបានត្រឹមត្រួវជាមួយអង្គទ្រង់ ដោយសារព្រះគ្រិស្តបានសុគតនៅលើឈើឆ្កាង»។ (សូមមើលៈ [[rc:///ta/man/translate/figs-explicit]] និង [[rc:///ta/man/translate/figs-activepassive]])

ព្រះលោហិត

នេះជាការប្រៀបធៀបសម្រាប់យញ្ញបូជាស្លាប់របស់ព្រះយេស៊ូនៅលើឈើឆ្កាង។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

បានសង្គ្រោះ

ពាក្យនេះមានន័យថា តាមរយៈយញ្ញបូជាស្លាប់របស់ព្រះយេស៊ូនៅលើឈើឆ្កាង ព្រះជាម្ចាស់បានអត់ទោសដល់យើងរាល់គ្នា និងសង្គ្រោះយើងពីថ្កោលទោសនៅក្នុងបឹងភ្លើងសម្រាប់អំពើបាបរបស់យើង។

សេចក្តីក្រោធ នៃព្រះជាម្ចាស់

ពាក្យ​ «សេចក្តីក្រោធ» នៅទីនេះ ​ជាពាក្យប្រៀបធៀប ដែលសំដៅដល់ការថ្កោលទោសរបស់ព្រះជាម្ចាស់ ចំពោះអស់អ្​នកដែលបានធ្វើអំពើបាបទាស់នឹងទ្រង់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ការថ្កោលទោសរបស់ព្រះជាម្ចាស់»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)