km_tn/rom/05/01.md

1.9 KiB

ការភ្ជាប់សេចក្តីថ្លែងការណ៍

លោកប៉ូលចាប់ផ្តើមនិយាយពីកិច្ចការខុសគ្នាជាច្រើន ដែលកើតឡើងនៅពេលដែលព្រះជាម្ចាស់ធ្វើអោយអ្នកជឿមានសន្តិភាពជាមួយទ្រង់។

ដូច្នេះ

«ព្រោះ»

យើង...របស់យើង

ការជួបប្រទះទាំងអស់នៃពាក្យ «យើង» ឬ «របស់យើង» សំដៅដល់អ្នកជឿទាំងអស់ និងគួរតែរាប់បញ្ចូល។ (សូមមើលៈ rc://*/ta/man/translate/figs-inclusive)

តាមរយៈព្រះអម្ចាស់យេស៊ូគ្រិស្តរបស់យើង

«ដោយសារព្រះអម្ចាស់យេស៊ូគ្រិស្តរបស់យើង»។

ព្រះអម្ចាស់

ពាក្យ «ព្រះអម្ចាស់» នៅទីនេះមានន័យថា ព្រះយេស៊ូ គឺជាព្រះ។

ដោយសារព្រះអង្គ យើងក៏មានផ្លូវចូលទៅកាន់ព្រះគុណដោយជំនឿ ដែលយើងឈរ

នៅទីនេះពាក្យ «ដោយជំនឿ» សំដៅលើជំនឿរបស់យើងលើព្រះយេស៊ូ ដែលអនុញ្ញាតអោយយើងឈរនៅចំពោះព្រះភក្ត្រទ្រង់។ ការបកប្រែតាមរបៀបផ្សេងទៀត «ពីព្រោះយើងទុកចិត្តលើព្រះយេស៊ូ ព្រះអង្គអនុញ្ញាតឲ្យយើងចូលមកក្នុងព្រះវត្តមានទ្រង់»។