km_tn/rom/04/16.md

4.5 KiB

ដោយហេតុនេះ ដោយសារជំនឿ ដើម្បីឲ្យសេចក្តីសន្យាបានស្ថិតនៅលើព្រះគុណ

ពាក្យ «ព្រះគុណ» នៅទីនេះសំដៅដល់អំណោយដែលឥតគិតថ្លៃរបស់ព្រះជាម្ចាស់។ ការបកប្រែក្នុងរបៀបផ្សេងទៀតៈ «នៅទីនេះហេតុផលដែលយើងបានទទួលសេចក្តីសន្យា នៅពេលដែលយើងទុកចិត្តលើព្រះជាម្ចាស់ វាគឺជាអំណោយដែលឥតគិតថ្លៃ»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ជាលទ្ធផល សេចក្តីសន្យាគឺប្រកដសម្រាប់ពូជពង្សទាំងអស់

ុ«ដូច្នេះពូជពង្សទាំងអស់របស់លោកអប្រាហាំ គឺពិតជាបានទទួលសេចក្តីសន្យា»។

អស់អ្នកដែលស្គាល់ក្រឹត្យវិន័យ

ឃ្លានេះគឺសំដៅដល់ប្រជាជនយូដា ដែលដើរតាមក្រឹត្យវិន័យរបស់លោកម៉ូសេ។

អស់អ្នកដែលមានចំណែកនៅក្នុងជំនឿរបស់លោកអប្រាហាំ

ឃ្លានេះគឺសំដៅលើអស់អ្នកដែលមានជំនឿដូចលោកអប្រាហាំ ដែលបានធ្វើមុនពេលលោកទទួលពិធីកាត់ស្បែក។

ឪពុករបស់យើងគ្រប់គ្នា

ពាក្យ «យើង» នៅទីនេះសំដៅដល់លោកប៉ូល និងរាប់ទាំងសាសន៍យូដាទាំងអស់ រួមទាំងសាសន៍ដទៃដែលជឿលើព្រះគ្រិស្ត។ លោកអប្រាហាំគឺជាបុព្វបុរសរបស់សាសន៍យូដាខាងសាច់ឈាម ប៉ុន្តែ លោកជាឪពុកខាងវិញ្ញាណរបស់អស់អ្នកដែលមានជំនឿ។ (សូមមើលៈ rc://*/ta/man/translate/figs-inclusive)

ដូចមានសេចក្តីចែងទុក

នៅទីកន្លែងដែលមានសរសេរទុកនោះ អាចធ្វើអោយកាន់តែច្បាស់លាល់។ អ្នកក៏អាចបកប្រែឃ្លានេះក្នុងទម្រង់។ ការបកប្រែក្នុងរបៀបផ្សេងទៀតៈ «ដូចដែលអ្នកណាម្នាក់បានសរសេរក្នុងគម្ពីរ»។ (សូមមើលៈ [[rc:///ta/man/translate/figs-explicit]] និង [[rc:///ta/man/translate/figs-activepassive]])

ខ្ញុំបានធ្វើឲ្យអ្នក

ពាក្យ «អ្នក» នៅទីនេះ គឺជាឯកវចន និងសំដៅដល់លោកអប្រាហាំ។ (សូមមើលៈ rc://*/ta/man/translate/figs-you)

លោកអប្រាហាំស្ថិតនៅក្នុងព្រះវត្តមាននៃព្រះអង្គ ជាអ្នកដែលព្រះបានទុកចិត្ត គឺព្រះអង្គហើយ ដែលប្រទានជីវិតដល់អ្នកស្លាប់

នៅទីនេះ ឃ្លា «ជាអ្នកដែលព្រះបានទុកចិត្ត» សំដៅលើព្រះជាម្ចាស់។ ការបកប្រែក្នុងរបៀបផ្សេងទៀត «លោកអប្រាហាំស្ថិតនៅក្នុងព្រះវត្តមាននៃព្រះ ដែលលោកទុកចិត្ត គឺព្រះអង្គដែលប្រទានជីវិតដល់អស់អ្នកដែលបានស្លាប់»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

បានហៅអ្វីៗដែលគ្មានមកកាន់អ្វីដែលមានវិញ

«បានបង្កើតអ្វីៗគ្រង់យ៉ាងពីភាពទទេស្អាត»។