km_tn/rom/04/13.md

4.0 KiB
Raw Permalink Blame History

ដែលសេចក្តីសន្យាបានផ្តល់លោកអប្រាហាំ និងចំពោះពូជពង្សរបស់គាត់ ដែលគាត់នឹងទទួលលោកីយ៍ជាមរតក

អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែក្នុងរបៀបផ្សេងទៀត «ព្រះជាម្ចាស់បានប្រទានសេចក្តីសន្យាដល់លោកអប្រាហាំ និងពូជពង្សរបស់លោក ដែលពួកគេនឹងទទួលបានផែនដីនេះ»។ (សូមមើលៈ rc://*/ta/man/translate/figs-doublenegatives)

អ្នកទទួលមរតក

មនុស្សដែលព្រះជាម្ចាស់បានប្រទានសេចក្តីសន្យាដោយបានមានព្រះបន្ទូល ពួកគេនឹងទទួលទ្រព្យសម្បត្តិពីសមាជិកគ្រួសារ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ជំនួសមកវិញ គឺតាមរយៈសេចក្តីសុចរិតនៃសេចក្តីជំនឿ

ពាក្យ «ព្រះជាម្ចាស់ប្រទានសេចក្តីសន្យា» ត្រូវបានលុបចេញពីឃ្លានេះ ប៉ុន្តែឃ្លានេះនៅតែមានន័យអាចយល់បាន។ អ្នកអាចបងកប្រែឃ្លានេះដោយបន្ថែមពាក្យទាំងនោះ។ ការបកប្រែក្នុងរបៀបផ្សេងទៀតៈ «ជំនួសមកវិញ ព្រះជាម្ចាស់បានប្រទានព្រះបន្ទូលសន្យា តាមរយៈសេចក្តីជំនឿ ដែលទ្រង់រាប់ទុកជាមនុស្សសុចរិត»។ (សូមមើលៈ rc://*/ta/man/translate/figs-ellipsis)

ប្រសិនបើពួកគេរស់នៅដោយក្រឹត្យវិន័យ គឺជាអ្នកទទួលមរតក

ឃ្លា «រស់នៅដោយក្រឹត្យវិន័យ» នៅទីនេះមានន័យសំដៅដល់អស់អ្នកដែលគោរពក្រិត្យវិន័យ។​ ការបកប្រែក្នុងរបៀបផ្សេងទៀត «គឺអស់អ្នកណាដែលគោរពក្រឹត្យវិន័យ ពួកគេនឹងបានគ្រងផែនដីនេះជាមរតក»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ជំនឿក្លាយជារបស់ឥតប្រយោជន៍ ហើយសេចក្តីសន្យាក៏គ្មានតម្លៃ

«សេចក្តីជំនឿទៅជាគ្មានតម្លៃ ហើយ សេចក្តីសន្យាគឺមិនមានអត្ថន័យ»។

ប៉ុន្តែ ទីណាដែលមិនមានក្រឹត្យវិន័យ ទីនោះក៏គ្មានការគោរពប្រតិបត្តិដែរ

អ្នកអាចបកប្រែឃ្លាបដិសេធស្ទួន មកជាទម្រង់ស្រប។ ការបកប្រែក្នុងរបៀបផ្សេងទៀតៈ «ប៉ុន្ តែនៅទីកន្លែងណាមិនមានក្រឹត្យវិន័យ គឺមិនមានការគោរពទេ» ឬ «ដោយសារមានរបស់ខ្លះសម្រាប់មនុស្សដែលមិនគោរព នៅកន្លែងដែលមានក្រឹត្យវិន័យ»។ (សូមមើលៈ rc://*/ta/man/translate/figs-doublenegatives)