km_tn/rom/04/11.md

2.8 KiB

នេះគឺជាត្រានៃសេចក្តីសុចរិតរបស់ជំនឿដែលគាត់បានទទួល​នៅពេលគាត់ស្ថិតនៅក្នុងការមិនកាត់ស្បែកនៅឡើយ

នៅទីនេះឃ្លា «សេចក្តីសុចរិតរបស់ជំនឿ» មានន័យថា ព្រះជាម្ចាស់រាប់គាត់ថាបានសុចរិត។ ការបកប្រែក្នុងរបៀបផ្សេងទៀតៈ «សញ្ញាជាក់ស្តែង គឺថាព្រះជាម្ចាស់រាប់ថាគាត់ជាមនុស្សសុចរិត ព្រោះគាត់មានជំនឿលើព្រះជាម្ចាស់មុនពេលដែលគាត់បានទទួលការកាត់ស្បែក។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ទោះបីជាពួកគេមិនបានកាត់ស្បែកក្តី

«ទោះបីជាពួកគេមិនបានទទួលការកាត់ស្បែកក្តី»។

នេះមានន័យថា សេចក្តីសុចរិតបានរាប់ជាមួយពួកគេដែរ

អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែក្នុងរបៀបផ្សេងទៀតៈ «នេះមានន័យថា ព្រះជាម្ចាស់នឹងរាប់ពួកគេជាមនុស្សសុចរិត»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

លោកអប្រាហាំបានក្លាយជាឪពុកនៃអស់អ្នកដែលបានកាត់ស្បែក

ពាក្យ «ការកាត់ស្បែក» នៅទីនេះ សំដៅដល់អស់អ្នកដែលជឿពិតប្រាកដលើព្រះជាម្ចាស់ គឺទាំងសាសន៍យូដា ទាំងសាសន៍ក្រិក។

ដើរតាមជំហ៊ាននៃជំនឿរបស់ឪពុកយើងគឺលោកអប្រាហាំ

នៅទីនេះឃ្លា «ដើរតាមជំហ៊ាន» គឺជាការបញ្ជាក់ដែលមានន័យថា ដើរតាមឧទាហរណ៍របស់អ្នកណាម្នាក់។ ការបកប្រែក្នុងរបៀបផ្សេងទៀតៈ «ដើរតាមឧទាហរណ៍លោកអប្រាហាំ ជាឪពុករបស់យើង»។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)