km_tn/rom/04/01.md

2.3 KiB

ប្រយោគភ្ជាប់

លោកប៉ូលបញ្ជាក់ថា ទោះបីជាក្នុងអតីតកាល អ្នកជឿដែលបានសុចរិតដោយសារជំនឿ ហើយមិនមែនដោយសារការប្រព្រឹត្តតាមក្រឹត្យវិន័យទេ។

តើយើងនឹងនិយាយថា លោកអប្រាហាំជាបុព្វបុរសរបស់យើង ក្នុងសាច់ឈាមមែនទេ?

លោកប៉ូលប្រើសំណួរនេះ ដើម្បីទាញចំណាប់អារម្មណ៍របស់អ្នកអាន និងដើម្បីចាប់ផ្តើមការនិយាយអំពីកិច្ចការថ្មី។ ការបកប្រែតាមបរៀបផ្សេងទៀត «នេះជាអ្វីដែលលោកអប្រាហាំ ជាបុព្វបុរសក្នុងសាច់ឈាមរបស់យើងបានរកឃើញ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើបទគម្ពីរបានចែងយ៉ាងដូចម្តេច?

លោកប៉ូលប្រើសំណួរនេះ ដើម្បីបន្ថែមអត្ថន័យ។ លោកនិយាយអំពីបទគម្ពីរ ហាក់ដូចជាមានជីវិតនិងអាចនិយាយបាន។ ការបកប្រែតាមរបៀបផ្សេងទៀត «គឺយើងអាចអាននៅក្នុងព្រះគម្ពីរ»។ (សូមមើលៈ [[rc:///ta/man/translate/figs-rquestion]] និង [[rc:///ta/man/translate/figs-personification]])

ហើយបានរាប់គាត់ជាសុចរិត

អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀត «ហើយព្រះជាម្ចាស់បានចាត់ទុកលោកអប្រាហាំជាមនុស្សសុចរិត»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)