km_tn/rom/03/29.md

2.5 KiB

តើព្រះជាម្ចាស់ គឺជាព្រះរបស់សាសន៍យូដាតែមួយនោះទេ

លោកប៉ូលសួរសំណួរនេះដើម្បីបញ្ជាក់បន្ថែម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នករាល់គ្នាជាសាសន៍យូដា មិនត្រូវគិតថា មានតែអ្នករាល់គ្នាដែលព្រះជាម្ចាស់នឹងទទួលយកនោះឡើយ!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើព្រះអង្គជាព្រះជាម្ចាស់របស់សាសន៍ដទៃដែរ? មែន ព្រះអង្គគឺជាព្រះរបស់សាសន៍ដទៃដែរ

លោកប៉ូលសួរសំណួរនេះដើម្បីបញ្ជាក់ពីគោលបំណងរបស់លោក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះអង្គនឹងទទួលមិនត្រឹមតែសាសន៍យូដាប៉ុណ្ណោះទេ គឺទាំងសាសន៍ដទៃផងដែរ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ព្រះអង្គនឹងធ្វើឲ្យអ្នកកាត់ស្បែកបានសុចរិតដោយសារជំនឿ និងអ្នកដែលមិនកាត់ស្បែកបានសុចរិតដោយសារជំនឿដែរ

នៅទីនេះពាក្យ «អ្នកកាត់ស្បែក» គឺជាពាក្យធៀបដែលសំដៅដល់សាសន៍យូដា និង «អ្នកដែលមិនកាត់ស្បែក» គឺជាពាក្យធៀបដែលសម្តៅដល់អ្នកមិនមែនជាសាសន៍យូដា។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់នឹងធ្វើឲ្យទាំងសាសន៍យូដា និងមិនមែនសាសន៍យូដា សុចរិតចំពោះព្រះអង្គផ្ទាល់​តាមរយៈសេចក្តីជំនឿរបស់ពួកគេលើព្រះគ្រិស្ត»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)