km_tn/rom/03/23.md

1.7 KiB

ហើយខ្វះមិនដល់សិរីល្អនៃព្រះជាម្ចាស់

នៅទីនេះឃ្លា «សិរីល្អនៃព្រះជាម្ចាស់» គឺជាជាការប្រៀបធៀប ដែលសំដៅដល់រូបភាពរបស់ព្រះជាម្ចាស់ និងភាពជាព្រះរបស់ទ្រង់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ហើយបរាជ័យក្នុងការធ្វើឲ្យដូចជាព្រះ»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ពួកគេបានសុចរិតដោយឥតបង់ថ្លៃ ដោយសារព្រះគុណរបស់ព្រះអង្គ តាមរយៈការប្រោសលោះ ដែលនៅក្នុងព្រះយេស៊ូគ្រិស្ត

នៅទីនេះពាក្យ «សុចរិត» សំដៅដល់ការចាប់ផ្តើមធ្វើឲ្យត្រឹមត្រូវជាមួយព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់បានធ្វើឲ្យពួកគេត្រឹមត្រូវជាមួយអង្គទ្រង់ ជាអំណោយដែលមិនបាច់បង់ថ្លៃ ព្រោះព្រះគ្រិស្តយេស៊ូបានរំដោះពួកគេអោយមានសេរីភាព»។ (សូមមើលៈ [[rc:///ta/man/translate/figs-explicit]] និង [[rc:///ta/man/translate/figs-activepassive]])