km_tn/rom/03/21.md

4.0 KiB
Raw Permalink Blame History

ប្រយោគភ្ជាប់

ពាក្យ «ប៉ុន្តែ» នៅទីនេះបង្ហាញថា លោកប៉ូលបានបញ្ចប់ការណែនាំរបស់លោកទាំងស្រុង ហើយឥឡូវនេះលោកចាប់ផ្តើមធ្វើការបើកបង្ហាញចំនុចសំខាន់របស់លោក។

ឥឡូវនេះ

ពាក្យ «ឥឡូវនេះ» សំដៅដល់ពេលវេលាដែល ចាប់តាំងពីព្រះគ្រិស្តបានយាងមកលើផែនដីនេះ។

ក្រៅ​ពី​គម្ពីរ​វិន័យ​ សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​បាន​សំដែង​ឲ្យ​ឃើញ​ហើយ

អ្នកអាចបកប្រែក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀត «ព្រះជាម្ចាស់បានធ្វើអោយយើងស្គាល់របៀបដែលត្រឹមត្រូវជាមួយទ្រង់ ដោយមិនមានការគោរពក្រឹត្យវិន័យនោះទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ដោយ​មាន​គម្ពីរ​វិន័យ​ និង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ធ្វើ​បន្ទាល់​

ពាក្យ «ដោយ​មាន​គម្ពីរ​វិន័យ​ និង​ពួក​អ្នក​នាំ​ព្រះបន្ទូល» សំដៅទៅដល់ផ្នែកនៃព្រះគម្ពីរដែលលោកម៉ូសេ និងពួកព្យាការីបានកត់ត្រាទុកក្នុងព្រះគម្ពីររបស់សាសន៍យូដា។ លោកប៉ូលបរិយាយនៅទីនេះ ដូចជាពួកគេជាមនុស្សដែលធ្វើបន្ទាល់នៅក្នុងទីកាត់ក្តី។ អ្នកក៏អាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្វីដែលលោកម៉ូសេ និងពួកហោរាបានសសេរគឺប្រាប់អំពីការនេះ»។ (សូមមើលៈ [[rc:///ta/man/translate/figs-personification]] និង [[rc:///ta/man/translate/figs-activepassive]])

សេចក្តីសុចរិតរបស់ព្រះជាម្ចាស់ គឺតាមរយៈជំនឿនៅលើព្រះយេស៊ូគ្រិស្ត

នៅទីនេះពាក្យ «សេចក្តីសុចរិត» មានន័យថាការចាប់ផ្តើមត្រឹមត្រូវជាមួយព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ការចាប់ផ្តើមត្រឹមត្រូវជាមួយព្រះជាម្ចាស់ តាមរយៈសេចក្តីជំនឿលើព្រះគ្រិស្តយេស៊ូ»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ព្រោះគ្មានភាពខុសគ្នាទេ

លោកប៉ូលបញ្ជាក់ថា ព្រះជាម្ចាស់ទទួលយកមនុស្សទាំងអស់ក្នុងរបៀបដូចគ្នា។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «គឺមិនមានភាពខុសគ្នាអ្វីទេ រវាងសាសន៍យូដា និងសាសន៍ក្រិក»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)