km_tn/rom/03/19.md

3.3 KiB

អ្វីដែលក្រឹត្យវិន័យបានចែង គឺនិយាយទៅកាន់

នៅទីនេះ លោកប៉ូលនិយាយអំពីក្រឹត្យវិន័យ ដែលហាក់ដូចជាមានជីវិតរស់ ហើយមានសូរសម្លេងរបស់ខ្លួន។ ការបកប្រែតាមរបៀបផ្សេងទៀត «អ្វីៗដែលក្រឹត្យវិន័យនិយាយ មនុស្សអាចនឹងធ្វើការនោះបាន» ឬ «គ្រប់ទាំងពាក្យបញ្ជាដែលលោកម៉ូសេបានសរសេរនៅក្នុងក្រឹត្យវិន័យ គឺសម្រាប់មនុស្ស»។ (សូមមើលៈ rc://*/ta/man/translate/figs-personification)

មនុស្សដែលនៅក្រោមក្រឹត្យវិន័យ

«អស់អ្នកដែលត្រូវស្តាប់បង្គាប់ក្រឹត្យវិន័យ»។

គឺដើម្បីឲ្យគ្រប់មាត់ទាំងអស់បានបិទ

«មាត់» នៅទីនេះ ជាវេវចនសព្ទ ដែលមានន័យថា ជាពាក្យសម្តីដែលមនុស្សនិយាយ។ អ្នកអាចពាក្យឃ្លានេះនៅក្នុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ដូច្នេះមិនមានមនុស្សណាម្នាក់ដែលអាចនឹងនិយាយការពារខ្លួនរបស់ពួកគេបានទេ»។ (សូមមើលៈ [[rc:///ta/man/translate/figs-synecdoche]] និង [[rc:///ta/man/translate/figs-activepassive]])

ហើយពិភពលោកទាំងមូលទទួលខុសត្រូវនៅចំពោះព្រះជាម្ចាស់

ពាក្យ «លោកីយ៍» នៅទីនេះជាវេវចនសព្ទដែលពណ៌នាអំពីមនុស្សទាំងអស់ដែលរស់នៅក្នុងលោកីយ៍នេះ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ « ព្រះជាម្ចាស់ប្រកាសគ្រប់គ្នានៅក្នុងលោកីយ៍ដែលពេញដោយកំហុស។ (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

សាច់ឈាម

នៅទីនេះពាក្យ «សាច់ឈាម» សំដៅដល់មនុស្សទាំងអស់។

សម្រាប់

អាចមានអត្ថន័យពីរ ទី១) «ហេតុដូច្នេះ» ឬ ទី២) «ដោយព្រោះហេតុនេះ»។

តាមរយៈក្រឹត្យវិន័យ ធ្វើឲ្យមនុស្សស្គាល់អំពើបាប

«នៅពេលដែលអ្នកណាម្នាក់ស្គាល់ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ គេទទួលស្គាល់ថា គេមានបាប»។