km_tn/rom/03/11.md

2.5 KiB

គ្មាននរណាម្នាក់យល់បានទេ

មិនមាននរណាម្នាក់យល់ នូវអ្វីដែលជាត្រឹមត្រូវនោះទេ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មិនមានអ្នកណាដែលយល់យ៉ាងច្បាស់ពីអ្វីដែលត្រឹមត្រូវនោះទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ក៏គ្មាននរណាម្នាក់ដែលស្វែងរកព្រះជាម្ចាស់ដែរ

នៅទីនេះឃ្លា «ស្វែងរកព្រះជាម្ចាស់» មានន័យ​ថា ការមានទំនក់ទំនងជាមួយព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មិនមានអ្នកណាម្នាក់ព្យាយាមដោយភាពស្មោះត្រង់ ដើម្បីមានទំនាក់ទំនងដ៏ត្រឹមត្រូវជាមួយព្រះជាម្ចាស់ទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ពួកគេគ្រប់គ្នាបានបែរចេញពីព្រះ

ប្រយោគនេះមានន័យថា មនុស្សមិនចង់បន្តគិតអំពីព្រះជាម្ចាស់ទេ។ ពួកគេចង់គេចវេសចេញពីទ្រង់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ពួកគេបានបែរចេញទាំងស្រុងពីព្រះជាម្ចាស»។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)

ពួកគេបានត្រឡប់ទៅជាឥតបានការ

ចាប់តាំងពីមិនមានអ្នកណាម្នាក់ធ្វើការល្អ ពួកគេបានទៅជាគ្មានប្រយោជន៍សម្រាប់ព្រះជាម្ចាស់ទៀតទេ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ពួកគេគ្រប់គ្នាបានក្លាយជាគ្មានប្រយោជន៍សម្រាប់ព្រះជាម្ចាស់»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)