km_tn/rom/03/05.md

4.2 KiB

ប៉ុន្តែ ប្រសិនបើសេចក្តីទុច្ចរិតរបស់យើងបង្ហាញសេចក្តីសុចរិតរបស់ព្រះ តើយើងអាចនិយាយបានយ៉ាងដូចម្តេច?

ឃ្លានេះកំណត់បង្ហាញនៅក្នុងទម្រង់សំណួរដើម្បីបន្ថែមអត្ថន័យ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ប៉ុន្តែមនុស្សមួយចំនួនបានប្រឆាំងថា ពេលដែលយើងធ្វើខុស​ មនុស្សអាចមើលឃើញបានយ៉ាងងាយ ពីរបៀបដែលព្រះជាម្ចាស់បានធេ្វើយ៉ាងត្រឹមត្រូវ។ តើយើងអាចនិយាយបានយ៉ាងដូចម្តេច?» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើយើងអាចនិយាយថា ព្រះជាម្ចាស់ទុច្ចរិត ក្នុងការនាំយកព្រះពិរោធមកលើយើង?

ឃ្លានេះកំណត់បង្ហាញនៅក្នុងទម្រង់សំណួរ ដើម្បីសង្កត់ធ្ងន់ថា «យើងមិនអាចនិយាយថា ព្រះជាម្ចាស់ទុចរិត នៅពេលដែលទ្រង់ថ្កោលទោសមនុស្ស នោះទេ» ឬ «ទោះបីជាក្នុងពេលដែលព្រះជាម្ចាស់ ថ្កោលទោសមនុស្សក្តី ក៏យើងត្រូវតែនិយាយថា ព្រះអង្គសុចរិតដែរ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ព្រះពិរោធរបស់ទ្រង់

ពាក្យ «ព្រះពិរោធរបស់ទ្រង់» គឺជាការប្រៀបធៀប ដែលបញ្ជាក់ពីការថ្កោលទោសរបស់ព្រះជាម្ចាស់។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ខ្ញុំកំពុងនិយាយដោយយោង តាមសេចក្តីសម្អាងរបស់មនុស្ស

ពាក្យថា «សេចក្តីសម្អាងរបស់មនុស្ស» នៅទីនេះសំដៅដល់របៀបដែលមនុស្សនិយាយជាធម្មតា។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ខ្ញុំកំពុងនិយាយនៅទីនេះ នូវអ្វីដែមនុស្សអាចនិយាយជាទូទៅ»។ (សូមមើលៈfigs-explicit)

តើព្រះជាម្ចាស់ជំនុំជម្រះលោកីយ៍យ៉ាងម៉េចនឹងកើត?

លោកប៉ូលប្រើសំណួរនេះ ដើម្បីបង្ហាញថា ការប្រកែកប្រឆាំងនឹងដំណឹងល្អ មិនមែនជាការត្រឹមត្រូវនោះទេ ចាប់តាំងពីសាសន៍យូដា ជឿថាព្រះជាម្ចាស់នឹងវិនិច្ឆ័យមនុស្សទាំងអស់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «យើងទាំងអស់គ្នាដឹងថា ព្រះជាម្ចាស់នឹងវិនិច្ឆ័យលោកីយ៍ យ៉ាងប្រាកដណាស់!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

លោកីយ៍

ពាក្យ «លោកីយ៍» គឺជាន័យធៀបដែលសំដៅលើមនុស្សដែលរស់លើផែនដីនេះ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «មនុស្សគ្រប់គ្នានៅលើលោកនេះ»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)