km_tn/rom/02/28.md

2.9 KiB

សំបកក្រៅ

ពាក្យនេះសំដៅដល់ ក្បួនច្បាប់របស់សាសន៍យូដា ដូចជាការកាត់ស្បែក ដែលមនុស្សអាចឃើញ។

សំបកក្រៅខាងសាច់ឈាម

ឃ្លានេះសំដៅដល់ការផ្លាស់ប្តូររាងកាយ ទៅជារូបកាយមនុស្សប្រុស នៅពេលអ្នកណាម្នាក់ធ្វើការកាត់ស្បែកគាត់។

ខាងសាច់ឈាម

ពាក្យនេះជាវេវចនៈសព្ទ សម្រាប់រូបកាយទាំងមូល ដូចជា «រាងកាយ» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

គាត់គឺជាសាសន៍យូដាទាំងខាងក្នុង និងកាត់ស្បែកដែលចេញពីក្នុងចិត្ត

ឃ្លាទាំងពីរនេះមានអត្ថន័យប្រហាក់ប្រហែលគ្នា។ ឃ្លាទីមួយ «គាត់គឺជាសាសន៍យូដា ទាំងខាងក្នុង» ពន្យល់នៅឃ្លាទីពីរ «ការកាត់ស្បែក ដែលចេញពីក្នុងចិត្ត»។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

ខាងក្នុង

នេះសំដៅដល់ការឲ្យតម្លៃនិងការលើកទឹកចិត្តដល់អ្នកដែលព្រះជាម្ចាស់បានផ្លាស់ប្តូរពួកគេ។

ចេញពីក្នុងចិត្ត

ទីនេះពាក្យ «ចិត្ត» គឺជាការប្រៀបធៀបសម្រាប់មនុស្សខាងក្នុង។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ខាងវិញ្ញាណ មិនមែនដោយតួអក្សរឡើយ

នៅទីនេះពាក្យ «តួអក្សរ» គឺសំដៅដល់ខព្រះគម្ពីរ។​ ការបកប្រែតាមរបៀបផ្សេងទៀតៈ «តាមរយៈកិច្ចការរបស់ព្រះវិញ្ញាណ មិនមែនដោយសារអ្នកបានស្គាល់ព្រះគម្ពីរនោះទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ខាងវិញ្ញាណ

សំដៅដល់ភាពខាងក្នុង ខាងវិញ្ញាណជាផ្នែកមួយរបស់មនុស្សដែល «ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់» ធ្វើការផ្លាស់ប្តូរ។