km_tn/rom/02/23.md

2.2 KiB

អ្នកគឺជាអ្នកដែលមានអំនួតនៅក្នុងក្រឹត្យវិន័យ តើអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ តាមរយៈការដែលអ្នកធ្វើខុសនឹងក្រឹត្យវិន័យឬអី?

លោកប៉ូលប្រើសំណួរ ដើម្បីស្តីបន្ទោសអ្នកស្តាប់របស់លោក។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់ជាប្រយោគដែលសង្កត់ធ្ងន់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «វាជាអំពើអាក្រក់ដែលអ្នកមានអំនួតចំពោះក្រឹត្យវិន័យ ដែលក្នុងពេលតែមួយអ្នកមិនបានគោរពក្រឹត្យវិន័យ និងនាំយកក្តីអាម៉ាស់ដល់ព្រះជាម្ចាស់!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ព្រះនាមរបស់ព្រះជាម្ចាស់ត្រូវគេមើលងាយនៅក្នុងចំណោមសាសន៍ដទៃ

អ្នកអាចបកប្រែឃ្លានេះក្ន​ុងទម្រង់សកម្ម។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អំពើអាក្រក់របស់អ្នក នាំភាពអាម៉ាស់ដល់ព្រះជាម្ចាស់ ក្នុងគំនិតរបស់សាសន៍ដទៃ»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ព្រះនាមរបស់ព្រះជាម្ចាស់

ពាក្យ «ព្រះនាម» គឺជាការប្រៀបធៀបដែលសំដៅដល់អង្គព្រះជាម្ចាស់ទាំងមូល មិនមែនត្រឹមតែជាព្រះនាមរបស់ទ្រង់នោះទេ។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)