km_tn/rom/02/21.md

3.8 KiB

អ្នកគឺជាអ្នកដែលបង្រៀនអ្នកដទៃ តើអ្នកមិនបង្រៀនខ្លួនឯងទេឬអី?

លោកប៉ូលប្រើប្រយោគសំណួរ ដើម្បីស្តីបន្ទោសអ្នកស្តាប់របស់លោក។ អ្នកអាចបកប្រែឃ្លានេះនុងទម្រង់ជាប្រយោគអវិជ្ជមាន។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «នៅពេលដែលអ្នកបង្រៀនអ្នកដទៃ អ្នកមិនបានបង្រៀនខ្លួនឯងនោះទេ!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

អ្នកគឺជាអ្នកបង្រៀនឲ្យទាស់នឹងការលួច តើអ្នកលួចទេ?

លោកប៉ូលប្រើសំណួរ ដើម្បីស្តីបន្ទោសអ្នកស្តាប់របស់លោក។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់ជាប្រយោគដែលសង្កត់ធ្ងន់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នកប្រាប់អ្នកដទៃថាកុំលួច ប៉ុន្តែ អ្នកបែរជាលួច!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

អ្នកគឺជាអ្នកដែលនិយាយថា កុំប្រព្រឹត្តអំពើផិតក្បត់ឲ្យសោះ តើអ្នកប្រព្រឹត្តអំពើផិតក្បត់ទេ?

លោកប៉ូលប្រើសំណួរ ដើម្បីស្តីបន្ទោសអ្នកស្តាប់របស់លោក។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់ជាប្រយោគដែលសង្កត់ធ្ងន់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នកប្រាប់អ្នកដទៃថា កុំប្រព្រឹត្តអំពើផិតក្បត់ឲ្យសោះ ប៉ុន្តែ អ្នកប្រព្រឹត្តអំពើផិតក្បត់!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

អ្នកគឺជាអ្នកដែលស្អប់រូបព្រះ តើអ្នកបានលួចពីព្រះវិហារដែរឬទេ?

លោកប៉ូលប្រើសំណួរ ដើម្បីស្តីបន្ទោសអ្នកស្តាប់របស់លោក។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់ជាប្រយោគដែលសង្កត់ធ្ងន់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នកនិយាយថា អ្នកស្អប់រូបព្រះ ប៉ុន្តែអ្នកលួចពីព្រះវិហារទាំងនោះ!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

លួចពីព្រះវិហារដែរឬទេ​

អាចមានអត្ថន័យពីរ ទី១) «លួចរបស់របរពីបរិវេនវិហារទាំងអស់ ដើម្បីលក់ហើយបង្កើតផលប្រយោជន៍» ឬ ទី២) «មិនផ្ញើប្រាក់ទាំងអស់ដែលជារបស់ព្រះជាម្ចាស់ ទៅព្រះវិហារក្រុងយេរូសាឡិម»។