km_tn/rom/02/17.md

6.1 KiB

ប្រយោគភ្ជាប់

នៅទីនេះចាប់ផ្តើម ការពិភាក្សារបស់លោកប៉ូល អំពីច្បាប់ដែលនឹងថ្កោលទោសសាសន៍យូដាដែលជាម្ចាស់ ដោយសារតែពួកគមិនបានគោរពប្រតិបត្តិ។

ប្រសិនបើ អ្នកហៅខ្លួនឯងថា យូដា

លោកប៉ូលនិយាយនៅទីនេះ ហាក់ដូចជាលោកសំដៅលើមនុស្សតែម្នាក់។ អ្វីដែលពិតសម្រាប់មនុស្សម្នាក់ គឺពិតសម្រាប់មនុស្សទាំងអស់។ «ឥឡូវនេះ អ្នកគិតថាខ្លួនរបស់អ្នកថា អ្នកជាសមាជិកនៃសាសន៍យូដា»។

ហើយទុកចិត្តលើក្រឹត្យវិន័យ និងអួតនៅក្នុងព្រះជាម្ចាស់

ឃ្លា «ទុកចិត្តលើក្រឹត្យវិន័យ» គឺជាភាសានិយាយ។ លោកប៉ូលនិយាយអំពីការជឿទុកចិត្តលើក្រឹត្យវិន័យ គឺប្រសិនបើ អ្នកណាម្នាក់ពិតជាអាចផ្អែកខ្លួនទាំងស្រុងលើច្បាប់។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ហើយអ្នកពឹងផ្អែកទាំងស្រុងទៅលើច្បាប់របស់លោកម៉ូសេ ហើយមានអំនួតដោយសារព្រះជាម្ចាស់»។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)

ហើយស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ

«ហើយអ្នកស្គាល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់»។

បានទទួលសេចក្តីបង្រៀនពីក្រឹត្យវិន័យ

«ព្រោះអ្នករាល់គ្នាបានទទួលការសិក្សានូវអ្វីដែលក្រឹត្យវិន័យរបស់លោកម៉ូសេបានបង្រៀន»។

ហើយប្រសិនបើ អ្នកជឿជាក់ថាអ្នកខ្លួនឯង.... និងសេចក្តីពិត

ប្រសិនបើ ក្នុងភាសារបស់អ្នកមានរបៀបក្នុងការកំណត់ថា​ ២ៈ១៩-២០​ កាត់ផ្តាច់ការអះអាងរបស់លោកប៉ូល ក្នុង ២ៈ១៧ និង ២ៈ២១ អ្នកក៏អាចប្រើវានៅទីនោះបានដែរ។ អ្នកអាចដាក់ ២ៈ១៩-២០ ពីមុខ ២ៈ១៧។

ថាអ្នកខ្លួនឯងជាអ្នកនាំមនុស្សខ្វាក់ ហើយជាពន្លឺដល់អស់អ្នកដែលនៅក្នុងទីងងឹតនោះ

នៅទីនេះ «ជាអ្នកនាំមនុស្សខ្វាក់» និង «ជាពន្លឺ» ជាការប្រៀបធៀបសម្រាប់មធ្យោបាយក្នុងការជួយមនុស្សដែលមិនអាចមើលឃើញ។ ឃ្លាទាំងពីរនេះ មានអត្ថន័យជាមូលដ្ឋានប្រហាក់ប្រហែលគ្នាខ្លាំងណាស់។ ការប្រើប្រាស់ឃ្លាទាំងពីរនេះ លោកប៉ូលប្រៀបធៀបពីការបង្រៀនអ្នកណាម្នាក់ របស់សាសន៍យូដាអំពីក្រឹត្យវិន័យដើម្បីជួយគេដែលមិនអាចមើលឃើញ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ថាអ្នកខ្លួនឯងដូចជាអ្នកនាំមនុស្សខ្វាក់ ហើយអ្នកដូចជាពន្លឺសម្រាប់អ្នកណាម្នាក់ដែលវង្វងនៅក្នុងភាពងងឹត»។ (សូមមើលៈ [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-metaphor]])

ជាអ្នកកែតម្រូវមនុស្សល្ងង់

«អ្នកកែតម្រូវអស់អ្នកដែលប្រព្រឹត្តខុស»។

ជាគ្រូដល់កូនតូចៗ

លោកប៉ូល ប្រៀបធៀបមនុស្សទាំងអស់ដែលមិនដឹងអ្វីសោះពីក្រឹត្យវិន័យ ទៅនឹងក្មេងតូចៗ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ហើយអ្នកបង្រៀន មនុស្សទាំងអស់ដែលមិនស្គាល់ក្រឹត្យវិន័យ»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor

ហើយថាអ្នកនៅក្នុងក្រឹត្យវិន័យ បង្កើតឲ្យមានចំណេះដឹង និងសេចក្តីពិត

ការយល់ដឹងនៃសេចក្តីពិត គឺនៅក្នុងច្បាប់ដែលមកពីព្រះជាម្ចាស់។ ការបកប្រែតាមរបៀបផ្សេងទៀត «ដ្បិតអ្នកពិតប្រាកដថា អ្នកយល់ពីសេចក្តីពិតដែលព្រះជាម្ចាស់បានប្រទានមកក្នុងក្រឹត្យវិន័យ។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)