km_tn/rom/02/10.md

4.0 KiB

ប៉ុន្តែ ពាក្យសរសើរ កិត្តិយស និងសេចក្តីសុខសាន្តនឹងមកដល់

«ប៉ុន្តែ ព្រះជាម្ចាស់នឹងប្រទានពាក្យសរសើរ កិត្តិយស និងសេចក្តីសុខសាន្ត»។

អស់អ្នកដែលប្រព្រឹត្តអំពើល្អ

«ការនៅតែបន្តធ្វើអ្វីដែលល្អ»។

ទៅកាន់សាសន៍យូដាដំបូង ហើយបន្ទាប់មកសាសន៍ក្រិកផងដែរ

«ដំបូងព្រះជាម្ចាស់នឹងផ្តល់រង្វាន់ដល់សាសន៍យូដា ហើយបន្ទាប់មកដល់អស់អ្នកដែលមិនមែនជាសាសន៍យូដា»។

ដំបូង

អាចមានអត្ថន័យ ទី១) «ជាដំបូងនៅក្នុងពេលវេលាដែលបានកំណត់» ឬ ទី២) «ភ្លាមៗ»

ព្រោះគ្មានការរើសអើងជាមួយព្រះជាម្ចាស់ឡើយ

អ្នកអាចបកប្រែឃ្លានេះ ក្នុងទម្រង់វិជ្ជមាន។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «សម្រាប់ព្រះជាម្ចាស់ ទ្រង់ប្រព្រឹត្តចំពោះមនុស្សទាំងអស់ដូចគ្នា»។ (សូមមើលៈ rc://*/ta/man/translate/figs-litotes)

អស់អ្នកណាដែលបានធ្វើបាប

«សម្រាប់អស់អ្នកដែលបានប្រព្រឹត្តបាប»។

ក្រៅពីក្រឹត្យវិន័យ នឹងត្រូវទោសក្រៅក្រឹត្យវិន័យ

លោកប៉ូលនិយាយឡើងវិញ «ដោយមិនមានក្រឹត្យវិន័យ» ដើម្បីបញ្ជាក់ថា វាមិនមានបញ្ហាអ្វីទេ ប្រសិនបើ មនុស្សមិនស្គាល់ក្រឹត្យវិន័យរបស់លោកម៉ូសេ។ ប្រសិនបើ ពួកគេមានបាប ព្រះជាម្ចាស់នឹងវិនិច្ឆ័យពួកគេ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «អ្នកដែលមិនស្គាល់ក្រឹត្យវិន័យរបស់លោកម៉ូសេ ប្រាកដណាស់ថាគេស្លាប់ខាងវិញ្ញាណ»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ហើយអស់អ្នកណាដែលធ្វើបាប

«ហើយមនុស្សទាំងអស់ដែលប្រព្រឹត្តអំពើបាប»។

ក្នុងក្រឹត្យវិន័យ នឹងត្រូវទោសនៅក្នុងក្រឹត្យវិន័យដែរ

ព្រះជាម្ចាស់នឹងវិនិច្ឆ័យមនុស្សបាប ដោយយោងទៅតាមក្រឹត្យវិន័យរបស់ទ្រង់។ អ្នកក៏អាចបកប្រែឃ្លានេះក្នុងទម្រង់សកម្មភាព។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ហើយអ្នកណាដែលស្គាល់ក្រឹត្យវិន័យរបស់លោកម៉ូសេ ព្រះជាម្ចាស់នឹងវិនិច្ឆ័យពួកគេដោយយោងទៅតាមក្រឹត្យវិន័យ»។ (សូមមើលៈ [[rc:///ta/man/translate/figs-explicit]] និង [[rc:///ta/man/translate/figs-activepassive]])