km_tn/rom/02/08.md

4.1 KiB

ប្រយោគភ្ជាប់

ផ្នែកនេះ និយាយអំពីមនុស្សអាក្រក់ដែលមិនមានសាសន៍ លោកប៉ូលសំដៅសរុបទាំងអ្នកដែលមិនមែនជាសាសន៍យូដា ទាំងសាសន៍យូដា គឺមានបាបនៅចំពោះព្រះជាម្ចាស់។

អាត្មានិយម

ស្វែងរក «ភាពអាត្មានិយម» (UDB) ឬ «ខ្វល់ខ្វាយតែជាមួយនឹងអ្វីដែលធ្វើឲ្យពួកគេសប្បាយរីករាយ»។

អ្នកដែលមិនស្តាប់បង្គាប់តាមសេចក្តីពិត ប៉ុន្តែ បែរជាស្តាប់តាមសេចក្តីទុច្ចរិតវិញ

ឃ្លាទាំងពីរនេះ មានន័យដូចគ្នា។ ឃ្លាទីពីរបញ្ជាក់ន័យឲ្យឃ្លាទីមួយ។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

សេចក្ដីក្រោធ និង ព្រះពិរោធដ៏ខ្លាំងនឹងមកដល់

ពាក្យ «សេចក្តីក្រោធ» និង «ព្រះពិរោធដ៏ខ្លាំង» ឃ្លាទាំងពីរមានអត្ថន័យដូចគ្នា ហើយបញ្ជាក់អំពីព្រះពិរោធរបស់ព្រះជាម្ចាស់។ (សូមមើលៈ rc://*/ta/man/translate/figs-doublet)

សេចក្ដីក្រោធ

ទីនេះពាក្យ «សេចក្តីក្រោធ» គឺជាការប្រៀបធៀបដែលសំដៅលើការវិនិច្ឆ័យទោសដ៏តឹងតែងរបស់ព្រះជាម្ចាស់ចំពោះមនុស្សអាក្រក់។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ទុក្ខលំបាក​ និងក្តីវេទនាយ៉ាងខ្លាំង

ពាក្យថា​ «ទុក្ខលំបាក» និង «ក្តីវេទនា» នៅទីនេះ ពាក្យទាំងពីរនេះមានអត្ថន័យដូចគ្នា ហើយបង្ហាញថា តើការវិនិច្ឆ័យរបស់ព្រះជាម្ចាស់ដែលនឹងមកដល់នោះអាក្រក់បែបណា។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «ការវិនិច្ឆ័យទោសដ៏គួរឲ្យខ្លាចនឹងកើតឡើង»។ (សូមមើលៈ rc://*/ta/man/translate/figs-doublet)

មកលើមនុស្សគ្រប់រូប

នៅទីនេះ លោកប៉ូល ប្រើពាក្យ «ព្រលឹង» ជាវេចនៈសព្ទ ដែលសំដៅដល់មនុស្ស។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «លើមនុស្សគ្រប់គ្នា»។ (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ដែលប្រព្រឹត្តអំពើអាក្រក់

«ដែលនៅតែបន្តប្រព្រឹត្តការអាក្រក់»។

សាសន៍យូដាដំបូង បន្ទាប់មកសាសន៍ក្រិកផងដែរ

«ព្រះជាម្ចាស់នឹងកាត់ទោសសាសន៍យូដា ជាមនុស្សដំបូង ហើយបន្ទាប់មក គឺមនុស្សទាំងអស់ដែលមិនមែនជាសាសន៍យូដា»។

ដំបូង

អាចមានអត្ថន័យថា ទី១) «ជាដំបូងនៅក្នុងពេលវេលាដែលបានកំណត់» ឬ ទី២) «ភ្លាមៗ»។