km_tn/rom/02/05.md

5.1 KiB

ប្រយោគភ្ជាប់

លោកប៉ូលបន្ត ដើម្បីរំលឹកថាមនុស្សទាំងអស់សុទ្ធតែអាក្រក់។

ប៉ុន្តែ ដោយសារតែចិត្តរឹងរូសរបស់អ្នក និងចិត្តដែលមិនព្រមប្រែចិត្តរបស់អ្នក

លោកប៉ូល បានប្រើការប្រៀបធៀប ដើម្បីប្រៀបធៀបមនុស្សដែលបដិសេធការស្តាប់បង្គាប់ព្រះជាម្ចាស់ ទៅនឹងអ្វីមួយដែលរឹង ដូចជាដុំថ្ម។ លោកក៏ប្រើការប្រៀបធៀប «ចិត្ត» ដើម្បីពណ៌នាអំពីមនុស្ស។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រោះតែ អ្នករាល់គ្នាបដិសេធការស្តាប់បង្គាប់ និងការប្រែចិត្ត»។ (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-metonymy]])

ចិត្តរឹងរូស និងចិត្តដែលមិនព្រមប្រែចិត្តរបស់អ្នក

នេះជាការស្ទួនដែលអាចយករួមវាបញ្ចូលគ្នាបានដូចជា «ការដែលមិនព្រមប្រែចិត្ត​» (សូមមើលៈ rc://*/ta/man/translate/figs-doublet)

អ្នកបានរក្សាទុកនៅក្នុងអ្នក សម្រាប់ថ្ងៃនៃព្រះពិរោធហើយ

ឃ្លា «រក្សាទុក» ជាការប្រៀបប្រដូច ដែលជាធម្មតាសំដៅដល់មនុស្សដែលប្រមូលទ្រព្យសម្បត្តិរបស់គេ ហើយទុកដាក់នៅទីកន្លែងដែលមានសុវត្ថិភាព។ លោកប៉ូលមានប្រសាសន៍ថា ជំនួសពីការប្រមូលទ្រព្យសម្បត្តិទុក មនុស្សបែរជាប្រមូលការវិនិច្ឆ័យទោសរបស់ព្រះជាម្ចាស់ទុក។ ពួកគេរស់នៅយ៉ាងយូរដោយមិនប្រែចិត្ត ដែលបម្រើការវិនិច្ឆ័យទោស។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នករាល់គ្នាកំពុងបង្កើតការដាក់ទាន់កម្មលើការអាក្រក់របស់អ្នករាល់គ្នា»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

សម្រាប់ថ្ងៃនៃព្រះពិរោធហើយ នោះគឺជាថ្ងៃនៃការជំនុំជម្រះដ៏សុចរិតរបស់ព្រះជាម្ចាស់បានបង្ហាញ

ឃ្លាទាំងពីរនេះ សំដៅដល់ថ្ងៃដូចគ្នា។ ការបកប្រែតាមរបៀបផ្សេងទៀត ៈ «នៅពេលដែលព្រះជាម្ចាស់បង្ហាញគ្រប់គ្នាថា ព្រះអង្គព្រះពិរោធ ហើយថាព្រះអង្គវិនិច្ឆ័យទោសមនុស្សទាំងអស់យ៉ាងយុត្តិធម៌»។ (សូមមើលៈ rc://*/ta/man/translate/figs-doublet)

តបស្នង

«ផ្តល់ឲ្យយ៉ាងយុត្តិធម៌ជារង្វាន់ ឬជាការធ្វើទណ្ឌកម្ម»។

ដល់មនុស្សគ្រប់គ្នាតាមរង្វាល់នៃការប្រព្រឹត្តរបស់ពួកគេ

«យោងទៅតាមអ្វីដែលម្នាក់ៗបានប្រព្រឹត្ត»។

គេនឹងបានទទួល

មានន័យថា ពួកគេប្រព្រឹត្តក្នុងផ្លួវមួយដែលនាំទៅរកការសម្រេចចិត្តវិជ្ជមានពីព្រះជាម្ចាស់នៅថ្ងៃវិនិច្ឆ័យទោស។

ការសរសើរ កិត្តិយស និងសេចក្តីមិនពុករលួយ

ពួកគេចង់ឲ្យព្រះជាម្ចាស់សរសើរ និងផ្តល់កិត្តិយសដល់ពួកគេ ហើយពួកគេមិនចង់ស្លាប់នោះទេ។

សេចក្តីមិនពុករលួយ

ពាក្យនេះសំដៅដល់ការពុករលួយរូបកាយ ដែលមិនមែនខាងសីលធម៌ទេ។