km_tn/rom/02/01.md

4.8 KiB

ប្រយោគភ្ជាប់

លោកប៉ូលបានបញ្ជាក់ថា មនុស្សទាំងអស់ជាមនុស្សបាប ហើយបន្តរំលឹកពួកគេថា មនុស្សទាំងអស់គឺអាក្រក់។

ដូច្នេះហើយ អ្នកមិនអាចដោះសារបានទេ

ពាក្យ «ដូច្នេះហើយ» កំណត់សម្គាល់ពីផ្នែកថ្មីនៃសំបុត្រ។ វាក៏ជាការបង្ហាញប្រយោគបញ្ចប់ ដែលលោកប៉ូលបាននិយាយនៅក្នុងជំពូក ១ៈ៣២។ ការបកប្រែរបៀបផ្សេងទៀតៈ «ចាប់តាំងពីព្រះជាម្ចាស់នឹងដាក់ទោស ពួកអ្នកដែលនៅតែប្រព្រឹត្តអំពើបាប គេមិនអាចដោះសារពីអំពើបាបរបស់គេបានទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit )

អ្នកគឺជា

លោកប៉ូលសរសេរនៅទីនេះ លោកបានសំដៅដល់ជនជាតិយូដា ដែលមានការជជែកតវ៉ាគ្នាជាមួយលោក។ លោកប៉ូលធ្វើដូច្នេះ ដើម្បីបង្រៀនស្មរបន្ទាល់របស់លោកថាព្រះជាម្ចាស់នឹងដាក់ទោសមនុស្សគ្រប់គ្នាដែលនៅតែបន្តធ្វើបាប ទោះជាសាសន៍យូដាក្តី ឬសាសន៍ដទៃក្តី។ (សូមមើលៈ rc://*/ta/man/translate/figs-apostrophe)

អ្នក

នៅទីនេះសព្វនាម «អ្នក» គឺជាឯកវចន។ (សូមមើលៈ rc://*/ta/man/translate/figs-you)

អ្នកគឺជាអ្នកដែលនឹងត្រូវជំនុំជម្រះ

លោកប៉ូលបានប្រើពាក្យ «អ្នក» នៅទីនេះ ដើម្បីស្តីបន្ទោសដល់អ្នកដែលគិតថា គេអាចធ្វើដូចជាព្រះជាម្ចាស់ ហើយនិងការថ្កោលទោសអ្នកដទៃ។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកគ្រាន់តែជាមនុស្ស ហេតុអ្វីបានជាអ្នកថ្កោលទោសអ្នកដទៃ ហើយនិយាយថា ពួកគេស័ក្កិសមនឹងសេចក្តីជំនុំជម្រះរបស់ព្រះជាម្ចាស់!»។ (មើលៈ rc://*/ta/man/translate/figs-explicit)

ចំពោះអ្វីដែលអ្នកបានថ្កោលទោសអ្នកដទៃ អ្នកបានថ្កោលទោសខ្លួនឯងដែរ

«ប៉ុន្តែ អ្នកបានត្រឹមតែថ្កោលទោសខ្លួនឯងតែប៉ុណ្ណោះ ពីព្រោះអ្នកបានថ្កោលទោសគេ តែអ្នកបានធ្វើការអាក្រក់នោះដូចគេដែរ»។

ប៉ុន្តែ យើងដឹងថា

នៅទីនេះសព្វនាម «យើង» អាចរួមបញ្ចូលគ្រិស្តបរិស័ទ ជាអ្នកជឿ និងរួមទាំងសាសន៍យូដា ដែលមិនមែនជាគ្រិស្តបរិស័ទដែរ។ (សូមមើលៈ rc://*/ta/man/translate/figs-inclusive)

សេចក្តីជំនុំជម្រះរបស់ព្រះជាម្ចាស់ស្របតាមសេចក្តីពិត

នៅទីនេះលោកប៉ូល និយាយអំពី «សេចក្តីជំនុំជម្រះរបស់ព្រះជាម្ចាស់» គឺនៅតែបន្ត ហើយអាចនឹង «ធ្លាក់» ទៅលើមនុស្ស។ ការបកប្រែរបៀបផ្សេងទៀត «ព្រះជាម្ចាស់នឹងថ្កោលទោសមនុស្សទាំងអស់ដោយសេចក្តីពិត និងភាពយុត្តិធម៌»។ (សូមមើលៈ rc://*/ta/man/translate/figs-personification)

អ្នកដែលប្រព្រឹត្ដបែបនេះដែរ

«មនុស្សដែលធ្វើការដ៏គួរអោយស្អប់ខ្ពើមទាំងនោះ»។