km_tn/rom/01/26.md

3.6 KiB

នេះ

«អំពើបាបនៃការថ្ចាយបង្គំរូបព្រះ និងអំពើបាបនៃទំនាក់ទំនងផ្លូវភេទ»។

ព្រះជាម្ចាស់ប្រគល់ពួកគេឲ្យទៅ

«ព្រះជាម្ចាស់អនុញ្ញាតឲ្យពួកគេធ្លាក់ទៅក្នុង...»

តាមតុណ្ហាថោកទាប

«ចំណង់ផ្លូវភេទដែលគួរឲ្យខ្មាសអៀន»។

សម្រាប់មនុស្សស្រីរបស់ពួកគេ

«ដោយសារតែមនុស្សស្រីរបស់ពួកគេ»។

ពួកគេបានប្តូរទំនាក់ទំនងបែបធម្មជាតិ ទៅរបៀបដែលខុសពីធម្មជាតិវិញ

ឃ្លា «ពួកគេបានប្តូរទំនាក់ទំនងបែបធម្មជាតិ» នេះជាការសម្រាលពាក្យសម្រាប់ភាពអសីលធ៌មខាងផ្លូវភេទ។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេចាប់អនុវត្តការមានទំនាក់ទំនងផ្លូវភេទក្នុងរបៀបដែលព្រះជាម្ចាស់មិនបានអនុញ្ញាត»។ (សូមមើលៈ rc://*/ta/man/translate/figs-euphemism )

បុរសក៏បោះបង់ចោលទំនាក់ទំនងបែបធម្មជាតិចោលដែរ

នៅទីនេះឃ្លា «ទំនាក់ទំនងបែបធម្មជាតិ» ជាការសម្រាលពាក្យ សំដៅទៅដល់មនុស្ស ហើយនឹងទំនាក់ទំនងផ្លូវភេទ។ ការបកប្រែរបៀបផ្សេងទៀតៈ «បុរសជាច្រើនបានឈប់មានទំនាក់ទំនងផ្លូវភេទតាមបែបធម្មជាតិជាមួយមនុស្សស្រី»។ (សូមមើលៈ rc://*/ta/man/translate/figs-euphemism )

បែរជាមានការស្រើបស្រាលជាមួយប្រុសគ្នាឯងទៅវិញ

«ការមានចំណង់ផ្លូវភេទខ្លាំង»។

មិនសមរម្យ

«ដែលអាប់កេរ្តិ៍ឈ្មោះ» ឬ «ដែលពេញដោយអំពើបាប»។

ដែលនឹងបានទទួលការដាក់ទោសនៅក្នុងពួកគេសមនឹងអំពើដែលពួកគេបានប្រព្រឹត្ត

នៅទីនេះ «នៅក្នុងពួកគេ»​ សំដៅដល់ «នៅក្នុងរាង្គកាយរបស់ពួកគេ» អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្មភាព។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់បានដាក់ទោសពួកគេដោយជំងឺនានាក្នុងរាងកាយរបស់ពួកគេ»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive )

ការប្រព្រឹត្តអាក្រក់

អាកប្បកិយាដែលអាក្រក់ និង គួរអោយខ្ពើមរអើម។