km_tn/rom/01/20.md

3.6 KiB

សណ្ឋានដែលមិនអាចមើលឃើញរបស់ទ្រង់បានបង្ហាញមកយ៉ាងច្បាស់

លោកប៉ូល ពន្យល់ពីរបៀបដែលព្រះជាម្ចាស់បរិយាយពីព្រះអង្គទ្រង់​ទៅដល់មនុស្សជាតិ។ នៅពេលដែលយើងក្រឡេកទៅមើលកិច្ចការដែលព្រះជាម្ចាស់បានបង្កើត នោះយើងអាចយល់បានអំពីព្រះជាម្ចាស់។ អ្នកក៏អាចបកប្រែឃ្លានេះក្នុងទម្រង់បែបនេះថា «ពីព្រោះពេលដែលយើងឃើញកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ក្នុងធម្មជាតិ យើងចាប់ផ្តើមយល់ពីអ្វីដែលព្រះជាម្ចាស់សព្វព្រះទ័យ»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive )

លោកីយ៍

ពាក្យនេះសំដៅដល់មេឃ និង​ ផែនដី និងរបស់ផ្សេងទៀតដែលមាននៅក្នុងនោះ។

ពួកគេបានស្គាល់ព្រះជាម្ចាស់តាមរយៈអ្វីៗដែលទ្រង់បានបង្កើត

អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្មរបៀបនេះថា «មនុស្សអាចដឹងពីព្រះជាម្ចាស់តាមរយៈការមើលទៅលើអ្វីៗដែលទ្រង់បានបង្កើត»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

សណ្ឋានតាំងពីដំបូង

«គុណសម្បត្តិ និងលក្ខណសម្បត្តិទាំងអស់របស់ព្រះជាម្ចាស់» ឬ «អ្វីៗទាំងអស់អំពីព្រះជាម្ចាស់ដែលធ្វើអោយទ្រង់គឺជាព្រះ»។

មនុស្សទាំងនេះមិនមានការអភ័យទោសទេ

«មនុស្សទាំងនេះមិនអាចនឹងនិយាយថា ពួកគេមិនបានដឹងនោះទេ»។

ពីព្រោះភាពល្ងង់ខ្លៅនៅក្នុងគំនិតរបស់ពួកគេ

អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្មភាព។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេបានចាប់ផ្តើមដោយគិតរឿងល្ងីល្ងើ»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive )

មនសិការនៅក្នុងចិត្តរបស់ពួកគេបានងងឹត

នៅទីនេះពាក្យ «ងងឹត» គឺជាការប្រៀបធៀប ដែលសំដៅដល់ការខ្វះការយល់ដឹងរបស់មនុស្ស។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេមិនអាចទទួលយល់នូវអ្វីដែលព្រះចង់អោយពួកគេយល់នោះទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)