km_tn/rom/01/18.md

3.0 KiB

ប្រយោគភ្ជាប់

លោកប៉ូលបង្ហាញព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះជាម្ចាស់ ទាស់នឹងមនុស្សបាប។

ព្រះពិរោធរបស់ព្រះជាម្ចាស់បានបង្ហាញ

លោកប៉ូល ពន្យល់អំពីមូលហេតុដែលមនុស្សត្រូវការឮដំណឹងល្អ។ អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម​ ។ ការបកប្រែរបៀបផ្សេងទៀតៈ «ពីព្រោះព្រះជាម្ចាស់ទ្រង់ បង្ហាញព្រះពិរោធរបស់ទ្រង់»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive )

ប្រឆាំង

«ទាស់ ជំទាស់»។

មនុស្សដែលមិនគោរពប្រតិបតិ្តដល់ព្រះអង្គ និងមនុស្សទុច្ចរិត

«មនុស្សទាំងអស់ដែលគ្មានព្រះ ហើយនិងអំពើទុច្ចរិតទាំងឡាយដែលមនុស្សប្រព្រឹត្ត»។

លាក់សេចក្តីពិត

នៅទីនេះពាក្យ «សេចក្តីពិត» សំដៅដល់ព័ត៌មានពិតអំពីព្រះជាម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ការលាក់ព័ត៌មានពិតអំពីព្រះជាម្ចាស់»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit )

គឺដោយសារព្រះជាម្ចាស់បានបើកសម្តែងឲ្យពួកគេបានដឹង

្នអ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀត «ពួកគេអាចដឹងអំពីព្រះជាម្ចាស់ ពីព្រោះតែអ្វីដែលពួកគេអាចមើលឃើញ»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive )

ដោយសារព្រះជាម្ចាស់បានបំភ្លឺពួកគេ

នៅទីនេះពាក្យ «បានបំភ្លឺពួកគេ» មានន័យថាព្រះជាម្ចាស់បានបង្ហាញពួកគេពីសេចក្តីពិតអំពីទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រោះព្រះជាម្ចាស់បានបង្ហាញគ្រប់គ្នានូវអ្វីដែលទ្រង់សព្វព្រះទ័យឲ្យគេដឹង»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)