km_tn/rom/01/13.md

24 lines
3.2 KiB
Markdown

# ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹង
លោកប៉ូល សង្កត់ធ្ងន់ថា លោកចង់ឲ្យពួកគេបានទទួលដំណឹងនេះ។ អ្នកអាចបកប្រែតាមទម្រង់ដែលប្រើ ប្រយោគបដិសេធស្ទួននៅក្នុងទម្រង់ប្រយោគស្របវិញ។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំចង់អោយអ្នករាល់គ្នាដឹង»។ (សូមមើលៈfigs-doublenegatives )
# បងប្អូន
នៅទីនេះមានន័យសំដៅដល់គ្រិស្តបរិស័ទ រួមទាំងបុរស និងស្រ្តី។
# ប៉ុន្តែ មានអ្វីមួយរារាំងខ្ញុំរហូតមកដល់ពេលនេះ
អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀត «អ្វីមួយដែលតែងតែរារាំងខ្ញុំ»។ (សូមមើលៈ [[rc://*/ta/man/translate/figs-activepassive]] )
# ដើម្បីកុំឲ្យខ្ញុំអាចប្រមូលផលនៅក្នុងចំណោមអ្នករាល់គ្នាបាន
ពាក្យ «ផល» គឺជាការប្រៀបធៀបដែលតំណាងឲ្យមនុស្សដែលនៅក្រុងរ៉ូម ដែលលោកប៉ូលចង់ឲ្យគេបានទទួលដំណឹងល្អ។​ «ដែលមានមនុស្សជាច្រើនក្នុងចំណោមអ្នករាល់គ្នាអាចនឹងមានជំនឿក្នុងព្រះយេស៊ូ»។ (សូមមើលៈ [[rc://*/ta/man/translate/figs-metaphor]])
# ដូចដែលខ្ញុំធ្លាប់ធ្វើនៅក្នុងចំណោមសាសន៍ដទៃ
នៅទីនេះលោកប៉ូល បានប្រើការបញ្ជាក់បន្ថែមដើម្បីធ្វើការសង្កត់ធ្ងន់។ ការបកប្រែរបៀបផ្សេងទៀតៈ «គឺមានមនុស្សជាច្រើនក្នុងសាសន៍ដទៃដែលបានចូលមកទទួលជឿដំណឺងល្អ»។ (សូមមើលៈ [[rc://*/ta/man/translate/figs-hyperbole]] )
# ខ្ញុំជាប់ជំពាក់ទាំងពីរ
ការប្រើពាក្យប្រៀបធៀប «ទាំងពីរ» លោកប៉ូល និយាយអំពីកិច្ចការបម្រើព្រះ ដូចជាព្រះជាម្ចាស់ជាម្ចាស់បំណុលរបស់លោក។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំត្រូវតែនាំដំណឹងល្អទៅ...» (សូមមើលៈ [[rc://*/ta/man/translate/figs-metaphor]] )