km_tn/rom/01/11.md

2.0 KiB

ប្រយោគភ្ជាប់

លោកប៉ូលបន្តការប្រកាសរបស់លោក ទៅកាន់មនុស្សនៅក្រុងរ៉ូម ដោយបញ្ជាក់ពីគោលបំណងរបស់គាត់ដែលចង់ឃើញពួកគេផ្ទាល់នឹងភ្នែក។

ខ្ញុំចង់ជួបអ្នករាល់គ្នា

«ពីព្រោះខ្ញុំពិតជាចង់ឃើញអ្នករាល់គ្នា»។

អំណោយទានខាងវិញ្ញាណខ្លះចម្រើនកម្លាំងដល់អ្នករាល់គ្នា

លោកប៉ូល ចង់ចម្រើនកម្លាំងខាងវិញ្ញាណរបស់អ្នកជឿនៅក្រុងរ៉ូម។ ការបកប្រែរបៀបផ្សេងទៀតៈ «អំណោយទាននឹងជួយអ្នកឲ្យលូតលាស់វិញ្ញាណ»​។ (សូមមើលៈ rc://*/ta/man/translate/figs-explicit )

ខ្ញុំចង់ឲ្យអ្នករាល់គ្នាបានទទួលការលើកទឹកចិត្តនៅក្នុងចំណោមអ្នករាល់គ្នា តាមរយៈជំនឿរវាងគ្នានឹងគ្នា ជំនឿរបស់អ្នករាល់គ្នា និងខ្ញុំដែរ

អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំមានន័យថា ខ្ញុំចង់ឲ្យយើងទាំងអស់គ្នាលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយចែករំលែកបទពីសោធន៍របស់យើង អំពីជំនឿក្នុងព្រះយេស៊ូ»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive )