km_tn/rom/01/07.md

2.0 KiB

ខ្ញុំផ្ញើសំបុត្រនេះទៅកាន់បងប្អូនទាំងអស់ដែលនៅក្នុងក្រុងរ៉ូម ដែលជាទីស្រឡាញ់របស់ព្រះជាម្ចាស់ ជាអ្នកដែលព្រះជាម្ចាស់បានហៅឲ្យបានត្រឡប់ជាប្រជារាស្រ្តដ៏វិសុទ្ធ

អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំសរសេរសំបុត្រនេះ មកកាន់អ្នករាល់គ្នានៅក្នុងក្រុងរ៉ូម ដែលព្រះជាម្ចាស់ស្រលាញ់ ហើយបានជ្រើសរើសមកជាប្រជារាស្ត្ររបស់ព្រះអង្គ»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

សូមព្រះគុណ និងសេចក្តីសុខសាន្តស្ថិតនៅជាប់ជាមួយអ្នករាល់គ្នា

អ្នកអាចបកប្រែឃ្លានេះក្នុងទម្រង់សកម្មបែបនេះ «សូមព្រះអម្ចាស់ប្រទានព្រះគុណ និងសេចក្តីសុខសាន្ត» ឬ «សូមព្រះអម្ចាស់ប្រទានពរដល់អ្នក និងប្រទានសេចក្តីសុខសាន្តដល់អ្នក»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ព្រះជាម្ចាស់ជាព្រះបិតានៃយើង

ពាក្យថា «ព្រះបិតា» គឺជាឋានៈដ៏សំខាន់របស់ព្រះជាម្ចាស់។ (មើលៈ rc://*/ta/man/translate/guidelines-sonofgodprinciples)