km_tn/rom/01/01.md

4.0 KiB

ប៉ូល

នៅក្នុងភាសារបស់អ្នក អាចនឹងមានរបៀបជាក់លាក់ក្នុងការណែនាំអ្នកនិពន្ធសំបុត្រ។ អ្នកក៏ត្រូវតែបរិយាយផងដែរនៅក្នុងខដូចគ្នានេះ ពីមនុស្សដែលលោកប៉ូលបានសរសេរសំបុត្រទៅកាន់ពួកគេ (១ៈ៧)។ ការបកប្រែរបៀបផ្សេងទៀត «ខ្ញុំ ប៉ូល បានសរសេរសំបុត្រនេះ» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

បានហៅឲ្យធ្វើជាសាវក ហើយបានញែកខ្ញុំដោយឡែកសម្រាប់ដំណឹងល្អរបស់ព្រះជាម្ចាស់

អ្នកអាចបកប្រែឃ្លានេះនៅក្នុងទម្រង់សកម្មភាព។ ការបកប្រែរបៀបផ្សេងទៀត: «ព្រះជាម្ចាស់បានហៅខ្ញុំឲ្យធ្វើជាសាវក ហើយជ្រើសខ្ញុំដើម្បីនាំដំណឹងល្អប្រាប់មនុស្សទាំងអស់»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

បានហៅ

ពាក្យនេះ មានន័យថា ព្រះជាម្ចាស់បានកំណត់ ឬ បានជ្រើសរើសមនុស្សឲ្យធ្វើជាកូនស្ងួនភ្ងាររបស់ទ្រង់ ឲ្យធ្វើជាអ្នកបម្រើរបស់ទ្រង់ ហើយជាអ្នកប្រកាសរាជសាររបស់ទ្រង់អំពីសេចក្តីសង្គ្រោះតាមរយៈព្រះយេស៊ូគ្រិស្ត។

នេះគឺជាដំណឹងល្អ ដែលព្រះបានសន្យាតាមរយៈព្យាការីរបស់ព្រះអង្គនៅក្នុងបទគម្ពីរដ៏វិសុទ្ធ

ព្រះជាម្ចាស់បានសន្យាជាមួយរាស្រ្តរបស់ព្រះ ថាទ្រង់នឹងតាំងព្រះរាជ្យរបស់ទ្រង់ឡើង។ ព្រះអង្គបានប្រាប់ពួកព្យាការីឲ្យសរសេរពាក្យសន្យាទាំងនេះនៅក្នុងព្រះគម្ពីរ។

អំពីព្រះបុត្រារបស់ព្រះអង្គ

ឃ្លានេះសំដៅលើ «ដំណឹងល្អរបស់ព្រះជាម្ចាស់» ដំណឹងល្អដែល ព្រះជាម្ចាស់បានសន្យាចាត់ព្រះរាជបុត្រារបស់ទ្រង់មកក្នុងពិភពលោកនេះ។

ព្រះបុត្រា

នេះគឺជាឋានៈ យ៉ាងសំខាន់របស់ព្រះយេស៊ូ ជាព្រះរាបុត្រារបស់ព្រះជាម្ចាស់។ (សូមមើលៈ rc://*/ta/man/translate/guidelines-sonofgodprinciples)

ដែលបានប្រសូតពីពូជពង្សរបស់ព្រះបាទដាវីឌ

នៅទីនេះពាក្យថា «សាច់ឈាម» សំដៅទៅដល់ រាងកាយធម្មជាតិ។ ការបកប្រែរបៀបផ្សេងទៀត «ដែលជាពូជពង្សរបស់ព្រះបាទដាវីឌ ផ្នែកសាច់ឈាម» ឬ «អ្នកដែលបានកើតក្នុងគ្រួសាររបស់ព្រះបាទដាវីឌ»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)