km_tn/rev/22/12.md

3.2 KiB

ព័ត៌មានទូទៅ៖

កាលដែលសៀវភៅវិវរណៈកំពុងតែបញ្ចប់ព្រះយេស៊ូបានថ្លែងសុន្ទរកថាបិទ។ (សូមមើលៈ rc://*/ta/man/translate/writing-endofstory)

​ជា​អាល់ផា​ និង​ជា​អូមេកា គឺជាដើម និងជាចុង ហើយជាការចាប់ផ្តើម និងជាទីបញ្ចប់

ឃ្លាទាំងបីនេះមានអត្ថន័យប្រហាក់ប្រហែលគ្នា ហើយបញ្ជាក់ថាព្រះយេស៊ូមានហើយនឹងមាននៅគ្រប់ពេលវេលា។ (សូមមើលៈ [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-merism]])។

ជា​អាល់ផា​ និង​ជា​អូមេកា

ទាំងនេះគឺជាអក្សរទីមួយ និងចុងក្រោយនៃអក្ខរក្រមក្រិក។ អត្ថន័យដែលអាចមានគឺ ១) «អ្នកដែលបានចាប់ផ្តើមអ្វីៗទាំងអស់ហើយជាអ្នកដែលបញ្ចប់អ្វីៗទាំងអស់» ឬ ២) «អ្នកដែលធ្លាប់រស់នៅហើយដែលនឹងរស់នៅជានិច្ច» ។ ប្រសិនបើមិនច្បាស់ដល់អ្នកអានអ្នកអាចពិចារណាប្រើអក្សរទីមួយ និងចុងក្រោយនៃអក្ខរក្រមរបស់អ្នក។ របៀបៀបផ្សេងទៀតនៃការបកប្រែ «A និង Z» ឬ «ទីមួយ និងចុងក្រោយ» ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែពាក្យនេះនៅក្នុងជំពូក ១: ៧។ (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-merism]])

ជាដើម និងជាចុង

ពាក្យនេះសំដៅទៅលើលក្ខណៈដ៏អស់កល្បរបស់ព្រះយេស៊ូ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែពក្យនេះនៅក្នុង ១:១៧។ (សូមមើលៈ rc://*/ta/man/translate/figs-merism)

ការចាប់ផ្តើម និងជាទីបញ្ចប់

អត្ថន័យដែលអាចមានគឺ ១) «អ្នកដែលបានចាប់ផ្តើមអ្វីៗទាំងអស់ និងអ្នកដែលធ្វើឲ្យអ្វីៗទាំងអស់ត្រូវបញ្ចប់» (UDB) ឬ ២) «អ្នកដែលមានមុនអ្វីៗទាំងអស់ និងអ្នកដែលនឹងមានបន្ទាប់ពីអ្វីៗទាំងអស់»។ សូមមើលពីរបៀបដែលអ្នកបានបកប្រែពាក្យនេះនៅក្នុងជំពូក ២១: ៥។