km_tn/rev/20/11.md

2.9 KiB

ព័ត៌មានទូទៅ៖

នេះគឺជាផ្នែកបន្ទាប់នៃចក្ខុវិស័យរបស់លោកយ៉ូហាន។ គាត់ពិពណ៌នាភ្លាមៗនៅពេលឃើញបល្ល័ង្កពណ៌សដ៏អស្ចារ្យ ​និងអ្នកស្លាប់ត្រូវបានវិនិច្ឆ័យ។

ផែនដី និងស្ថានសួគ៌បានរត់គេចចេញពីព្រះវត្តមានរបស់ព្រះអង្គ ប៉ុន្តែ គ្មានកន្លែងសម្រាប់ឲ្យពួកគេទៅទេ

លោកយ៉ូហានពិពណ៌នាអំពីឋានសួគ៌និងផែនដីដូចជាពួកគេជាមនុស្សដែលព្យាយាមគេចចេញពីការជំនុំជំរះរបស់ព្រះ។ ឃ្លានេះមានន័យថាព្រះបានបំផ្លាញផ្ទៃមេឃ និងផែនដីចាស់ទាំងស្រុង។ (សូមមើលៈ rc://*/ta/man/translate/figs-personification)

ទាំងអ្នកធំ និងអ្នកតូច

លោកយ៉ូហានបញ្ចូលពាក្យដែលមានអត្ថន័យផ្ទុយទាំងនេះដើម្បីមានន័យថាមនុស្សស្លាប់ទាំងអស់។ (សូមមើលៈ rc://*/ta/man/translate/figs-merism)

សៀវភៅក៏បើកឡើង

ឃ្លានេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបៀបផ្សេងទៀតនៃការបកប្រែៈ «មាននរណាម្នាក់បើកសៀវភៅ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ពួកមនុស្សស្លាប់ត្រូវបានជំនុំជម្រះ

ឃ្លានេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានវិនិច្ឆ័យប្រជាជនដែលបានស្លាប់ហើយឥឡូវនេះបានរស់ឡើងវិញ» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ស្របតាមអ្វីដែលបានកត់ត្រា

ឃ្លានេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបៀបផ្សេងទៀតនៃការបកប្រែៈ «តាមអ្វីដែលគាត់បានកត់ត្រា» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)