km_tn/rev/19/07.md

3.6 KiB

ប្រយោគភ្ជាប់៖

សំលេងរបស់ហ្វូងមនុស្សពីខមុនៗ បន្តនិយាយ។

ចូរយើងរីករាយ

ត្រង់ពាក្យថា «យើង» សំដៅលើពួកអ្នកបម្រើរបស់ព្រះ។

ព្រមទាំងថ្វាយសិរីរុងរឿងដល់ព្រះអង្គ

«ថ្វាយសិរីល្អដល់ព្រះ» ឬ «គោរពព្រះ»

អបអរសាទរអាពាហ៍ពិពាហ៍របស់កូនចៀម...កូនក្រមុំរបស់ព្រះអង្គក៏ត្រៀមខ្លួនរួចរាល់ហើយ

ឃ្លានេះលោកយ៉ូហាននិយាយអំពីការចូលរួមរបស់ព្រះយេស៊ូ និងប្រជាជនរបស់ព្រះអង្គជាមួយគ្នាជារៀងរហូតដូចជាពិធីមង្គលការ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

កូនចៀម

ពាក្យនេះគឺជាចៀមឈ្មោលវ័យក្មេង។ ពាក្យនេះត្រូវបានប្រើជានិមិត្តរូបដើម្បីសំដៅទៅលើព្រះគ្រីស្ទ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែពាក្យនេះនៅក្នុងជំពូក ៥: ៦។ (សូមមើលៈ rc://*/ta/man/translate/writing-symlanguage)

បានមកដល់

ដែលមានស្រាប់នៅក្នុងបច្ចុប្បន្នត្រូវបានគេនិយាយថាបានមកដល់ហើយ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

កូនក្រមុំរបស់ព្រះអង្គក៏ត្រៀមខ្លួនរួចរាល់ហើយ

លោកយ៉ូហាននិយាយអំពីរាស្ដ្ររបស់ព្រះដូចជាពួកគេជាកូនក្រមុំដែលកំពុងត្រៀមខ្លួនសម្រាប់ពិធីមង្គលការរបស់នាង។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

នាងត្រូវបានអនុញ្ញាតឲ្យស្លៀកសម្លៀកបំពាក់ក្រណាត់​ទេសឯក​យ៉ាង​ស្អាត​ ហើយ​ភ្លឺ

ត្រង់ពាក្យថា «នាង» សំដៅទៅលើប្រជាជនរបស់ព្រះ។ ចននិយាយអំពីការប្រព្រឹត្ដដ៏សុចរិតរបស់រាស្ដ្រព្រះដូចជាពួកគេជាសម្លៀកបំពាក់ភ្លឺ និងស្អាតដែលកូនក្រមុំស្លៀកនៅថ្ងៃរៀបការរបស់នាង។ អ្នកអាចបញ្ជាក់ឃ្លានេះជាទម្រង់សកម្ម។ របៀបៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះបានអនុញ្ញាតឱ្យនាងស្លៀកសំលៀកបំពាក់ធ្វើពីក្រណាត់ទេសឯកល្អភ្លឺ និងស្អាត» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])