km_tn/rev/19/01.md

2.9 KiB

ព័ត៌មានទូទៅ៖

នេះគឺជាផ្នែកបន្ទាប់នៃចក្ខុវិស័យរបស់លោកយ៉ូហាន។ នៅទីនេះគាត់រៀបរាប់អំពីការអរសប្បាយនៅលើមេឃចំពោះការដួលរលំនៃស្រីពេស្យាដ៏អស្ចារ្យដែលជាទីក្រុងបាប៊ីឡូន។

ខ្ញុំបានឮ

ត្រង់ពាក្យថា «ខ្ញុំ» សំដៅលើលោកយ៉ូហាន។

ហាលេលូយា

ពាក្យនេះមានន័យថា «សរសើរតម្កើងព្រះជាម្ចាស់» ឬ «ចូរយើងសរសើរតម្កើងព្រះជាម្ចាស់» ។

ស្រ្តីពេស្យាដ៏ល្បីឈ្មោះ

នៅទីនេះលោកយ៉ូហានសំដៅលើទីក្រុងបាប៊ីឡូនដែលមនុស្សអាក្រក់គ្រប់គ្រងលើប្រជាជនទាំងអស់នៅលើផែនដីហើយនាំពួកគេទៅគោរពបូជាព្រះមិនពិត។ គាត់និយាយអំពីមនុស្សអាក្រក់នៅបាប៊ីឡូនដូចជាពួកគេជាស្រីពេស្យាដ៏អស្ចារ្យ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ដែលនាំឲ្យផែនដីទាំងមូលអាក្រក់

ត្រង់ពាក្យថា​ «ផែនដី» គឺជាឈ្មោះហៅក្រៅសម្រាប់ប្រជាជនរបស់ខ្លួន។ របៀបៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលធ្វើអោយមនុស្សនៅលើផែនដីខូច» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ឈាមរបស់អ្នកបម្រើរបស់ព្រះអង្គ

ត្រង់ពាក្យថា «ឈាម» គឺជាពាក្យប្រៀបធៀបដែលតំណាងឱ្យឃាតកម្ម។ របៀបៀបផ្សេងទៀតនៃការបកប្រែៈ «សម្លាប់អ្នកបំរើរបស់ព្រះអង្គ» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

នាងបានសម្លាប់

ពាក្យនេះសំដៅទៅលើបាប៊ីឡូន។ សព្វនាមឆ្លុះបញ្ចាំងថា «ខ្លួននាង» ​ត្រូវបានប្រើដើម្បីបន្ថែមការសង្កត់ធ្ងន់។ (សូមមើលៈ rc://*/ta/man/translate/figs-rpronouns)