km_tn/rev/18/04.md

4.2 KiB

ប្រយោគភ្ជាប់៖

សំឡេងមួយទៀតពីលើមេឃចាប់ផ្តើមនិយាយ។

ព័ត៌មានទូទៅ៖

សព្វនាម «នាង» និង «របស់នាង» សំដៅទៅលើទីក្រុងបាប៊ីឡូនដែលត្រូវបានគេនិយាយថាដូចជាស្រីពេស្យា។ (សូមមើលៈ rc://*/ta/man/translate/figs-personification)

សម្លេងមួយទៀត

ពាក្យថា «សំលេង» សំដៅទៅលើវាគ្មិនដែលប្រហែលជាទាំងព្រះយេស៊ូ ឬព្រះបិតា។ របៀបៀបផ្សេងទៀតនៃការបកប្រែៈ «នរណាម្នាក់ផ្សេងទៀត» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

បាបរបស់ក្រុងនោះបានគរឡើងខ្ពស់ស្មើមេឃហើយ

សំលេងនិយាយពីអំពើបាបរបស់បាប៊ីឡូនដូចជាពួកគេជាវត្ថុដែលអាចបង្កើតជាគំនរ។ របៀបៀបផ្សេងទៀតនៃការបកប្រែៈ «បាបរបស់នាងមានច្រើនណាស់ពួកគេដូចជាគំនរមួយដែលឡើងដល់ឋានសួគ៌» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ចងចាំ

«គិតអំពី» ឬ «ចាប់ផ្តើមយកចិត្តទុកដាក់»។ នេះមិនមានន័យថាព្រះបានចងចាំអ្វីដែលគាត់បានភ្លេចទេ។ សូមមើលពីរបៀបដែលអ្នកបកប្រែៈ «ហៅអោយចាំ» នៅក្នុងជំពូក ១៦:១៧។

ចូរសងដល់ក្រុងនោះ តាមអ្វីដែលក្រុងនោះបានធ្វើឲ្យអ្នកផ្សេងដែរ

សំលេងនិយាយអំពីការដាក់ទណ្ឌកម្មហាក់ដូចជាវាជាការបង់ប្រាក់។ របៀបៀបផ្សេងទៀតនៃការបកប្រែៈ «ដាក់ទណ្ឌកម្មនាងនៅពេលនាងបានដាក់ទណ្ឌកម្មអ្នកដទៃ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ចូរសងក្រុងនោះទ្វេរដង

សំលេងនិយាយអំពីការដាក់ទណ្ឌកម្មហាក់ដូចជាវាជាការបង់ប្រាក់។ របៀបៀបផ្សេងទៀតនៃការបកប្រែៈ «ដាក់ទណ្ឌកម្មនាងពីរដងច្រើនជាង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

នៅក្នុងពែងដែលក្រុងនោះបានលាយ ចូរលាយពីរដងនៃចំនួនដែលក្រុងនោះបានលាយដែរ

សំឡេងនិយាយពីការធ្វើឱ្យអ្នកដទៃឈឺចាប់ដូចជាការរៀបចំស្រាឱ្យពួកគេផឹក។ របៀបៀបផ្សេងទៀតនៃការបកប្រែៈ «ត្រៀមស្រាសម្រាប់ទុក្ខលំបាកដែលខ្លាំងជាងអ្វីដែលនាងបានធ្វើសម្រាប់អ្នកដទៃ» ឬ «ធ្វើឱ្យនាងរងទុក្ខពីរដងច្រើនជាងអ្វីដែលនាងបានធ្វើឱ្យអ្នកដទៃឈឺចាប់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ចូរលាយពីរដងនៃចំនួន

អត្ថន័យដែលអាចមានគឺ ១) «រៀបចំចំនួនទឹកប្រាក់ទ្វេដង» ឬ ២) «ធ្វើឱ្យវារឹងមាំទ្វេដង»