km_tn/rev/17/01.md

2.7 KiB
Raw Permalink Blame History

ព័ត៌មានទូទៅ៖

លោកយ៉ូហានចាប់ផ្តើមពិពណ៌នាផ្នែកនៃនិមិត្តរបស់គាត់អំពីស្រីពេស្យាដ៏អស្ចារ្យ។

ការកាត់ទោសស្រី្តពេស្យាដ៏ល្បី ដែលអង្គុយនៅលើទឹកជាច្រើន

នាម «ការថ្កោលទោស« អាចត្រូវបានបង្ហាញជាមួយកិរិយាស័ព្ទ «ថ្កោលទោស»។ របៀបផ្សេងទៀតនៃការបកប្រែៈ «តើព្រះនឹងថ្កោលទោសស្រីពេស្យាដ៏អស្ចារ្យដែលអង្គុយនៅលើទឹកជាច្រើន» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ស្រី្តពេស្យាដ៏ល្បី

ស្រីពេស្យាដែលមនុស្សគ្រប់គ្នាដឹង។ នាងតំណាងឱ្យទីក្រុងដែលមានបាប។ (សូមមើលៈ rc://*/ta/man/translate/writing-symlanguage)

នៅលើទឹកជាច្រើន

ប្រសិនបើអ្នកត្រូវការអ្នកអាចប្រើពាក្យជាក់លាក់បន្ថែមទៀតសម្រាប់ប្រភេទទឹក។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅលើទន្លេជាច្រើន»

មនុស្សម្នារដែលរស់នៅលើផែនដីបានស្រវឹងជាមួយនឹងស្រានៃអំពើអសីលធម៌ខាងផ្លូភេទ

ស្រាតំណាងឱ្យភាពអសីលធម៌ខាងផ្លូវភេទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជននៅលើផែនដីបានស្រវឹងដោយផឹកស្រារបស់នាងពោលគឺពួកគេអសីលធម៌ខាងផ្លូវភេទ» (សុមមើលៈ rc://*/ta/man/translate/figs-distinguish និងwriting-symlanguage)

អំពើអសីលធម៌ខាងផ្លូវភេទរបស់នាង

ឃ្លានេះអាចមានអត្ថន័យពីរយ៉ាងគឺភាពអសីលធម៌ខាងផ្លូវភេទក្នុងចំណោមមនុស្ស និងការថ្វាយបង្គំព្រះមិនពិត។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)