km_tn/rev/16/17.md

4.2 KiB

ប្រយោគភ្ជាប់៖

ទេវតាទីប្រាំពីរចាក់ចេញនូវពែងទី៧ នៃសេចក្តីក្រោធរបស់ព្រះ។

បានចាកចេញពីពែងរបស់គាត់

ពាក្យថា «ពែង» សំដៅទៅលើអ្វីដែលមាននៅក្នុងនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ ចាក់ស្រាចេញពីពែងរបស់ព្រះអង្គ» ឬ «ព្រះពិរោធរបស់ព្រះជាម្ចាស់ចេញពីពែងរបស់ព្រះអង្គ»។ សូមមើលពីរបៀបដែលអ្នកបានបកប្រែរឿងនេះនៅក្នុងជំពូក ១៦: ២។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

បន្ទាប់មក មានសម្លេងយ៉ាងខ្លាំងចេញពីព្រះវិហារ និងចេញពីបល័្លង្កមកថា

ឃ្លានេះមានន័យថានរណាម្នាក់ដែលអង្គុយលើបល្ល័ង្ក ឬអ្នកដែលឈរក្បែរបល្ល័ង្កបាននិយាយឮៗ។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ផ្លេកបន្ទោរ

ប្រើវិធីភាសារបស់អ្នកដើម្បីពិពណ៌នាថាតើរន្ទះមើលទៅដូចជារាល់ពេលដែលវាលេចឡើង។ សូមមើលពីរបៀបដែលអ្នកបានបកប្រែពាក្យនេះនៅក្នុងជំពូក ៤: ៤។

ឮសូរសន្ធឹក សម្លេងផ្ទរលាន់

ទាំងនេះគឺជាសំលេងលឺខ្លាំងៗ ដែលផ្គរលាន់។ ប្រើវិធីភាសារបស់អ្នកក្នុងការពិពណ៌នាអំពីសំឡេងផ្គរលាន់។ សូមមើលពីរបៀបដែលអ្នកបានបកប្រែពាក្យនេះនៅក្នុងជំពូក ៤: ៤។

ទីក្រុងដ៏ធំត្រូវបានបែកចេញ

ឃ្លានេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ការរញ្ជួយដីបានបំបែកទីក្រុងអស្ចារ្យ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

បន្ទាប់មក ព្រះជាម្ចាស់បាននឹកដល់

«បន្ទាប់មកព្រះបានចងចាំ» ឬ «បន្ទាប់មកព្រះជាម្ចាស់បានគិតពី» ​ឬ «បន្ទាប់មកព្រះបានចាប់ផ្តើមយកចិត្តទុកដាក់»។ នេះមិនមានន័យថាព្រះបានចងចាំអ្វីដែលព្រះអង្គបានភ្លេចទេ។

ព្រះអង្គបានចាក់ស្រាទៅក្នុងពែងដែលធ្វើចេញពីសេចក្តីក្រោធរបស់ព្រះអង្គទៅឲ្យទីក្រុងនោះ

ស្រាគឺជានិមិត្តរូបនៃកំហឹងរបស់ព្រះអង្គ។ ការធ្វើឱ្យមនុស្សផឹកគឺជានិមិត្តរូបនៃការដាក់ទណ្ឌកម្មពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គបានធ្វើឲ្យប្រជាជននៅទីក្រុងនោះផឹកស្រាដែលតំណាងឲ្យសេចក្តីក្រោធរបស់ព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/writing-symlanguage)