km_tn/rev/14/03.md

3.3 KiB

ពួកគេច្រៀងចម្រៀងបទថ្មី

«មនុស្ស ១៤៤.០០០ នាក់បានច្រៀងបទថ្មី»។ ឃ្លានេះពន្យល់ពីអ្វីដែលសំឡេងនោះ ដែលលោកយ៉ូហានបានឮ ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សំឡេងនោះគឺជាបទចម្រៀងថ្មីដែលពួកគេបានច្រៀង»

សត្វមានជីវិតទាំងបួន

«ការរស់នៅ» ឬ «របស់ដែលមានជីវិត»។ មើលរបៀបដែលអ្នកបកប្រែ «សត្វមានជីវិត» នៅក្នុងជំពូក ៤:៦។

ពួកចាស់ទុំ

ពាក្យនេះសំដៅទៅលើពួកព្រឹទ្ធាចារ្យម្ភៃបួននាក់ដែលនៅជុំវិញបល្ល័ង្ក។ សូមមើលពីរបៀបដែលអ្នកបកប្រែ «ពួកចាស់ទុំ» នៅក្នុងជំពូក ៤:៤។

មិនបានធ្វើឲ្យខ្លួនឯងប្រឡាក់ដោយសារស្រ្តីនោះ

អត្ថន័យដែលអាចមានគឺ ១) «មិនដែលមានទំនាក់ទំនងផ្លូវភេទអសីលធម៌ជាមួយនារី» ឬ ២) «មិនដែលមានទំនាក់ទំនងផ្លូវភេទជាមួយនារីណាឡើយ»។ ការបង្អាប់ខ្លួនឯងជាមួយស្ត្រីអាចជានិមិត្តរូបនៃការគោរពបូជារូបព្រះ។

ពួកគេបានការពារខ្លួនគេឲ្យបានបរិសុទ្ធ

អត្ថន័យដែលអាចមានគឺ ១) «ពួកគេមិនមានទំនាក់ទំនងផ្លូវភេទជាមួយនារីដែលមិនមែនជាប្រពន្ធរបស់ពួកគេ» ឬ ២) «ពួកគេគឺជាស្ត្រីព្រហ្មចារី»។

ដើរតាមកូនចៀមគ្រប់កន្លែងដែលកូនចៀមទៅ

ការធ្វើអ្វីដែលកូនចៀមធ្វើគឺនិយាយអំពីការដើរតាមគាត់។របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេធ្វើអ្វីក៏ដោយដែលកូនចៀមធ្វើ» ឬ «ពួកគេគោរពតាមកូនចៀម» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

គ្មានការកុហករកឃើញនៅក្នុងមាត់របស់ពួកគេឡើយ

«មាត់» របស់ពួកគេ សំដៅទៅលើអ្វីដែលពួកគេបាននិយាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេមិនដែលនិយាយកុហកទេនៅពេលពួកគេនិយាយ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)