km_tn/rev/12/10.md

3.6 KiB

ខ្ញុំ

ពាក្យ «ខ្ញុំ» សំដៅលើលោកយ៉ូហាន។

ខ្ញុំបានឮសម្លេងយ៉ាងខ្លាំងនៅស្ថានបរមសុខថា

ពាក្យ «សំលេង» សំដៅទៅលើនរណាម្នាក់ដែលនិយាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំបានឮនរណាម្នាក់និយាយខ្លាំងៗ ពីលើស្ថានបរមសុខ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ពេលនេះ សេចក្តីសង្គ្រោះ ព្រះចេស្តា

ព្រះដែលសង្គ្រោះមនុស្សដោយអំណាចរបស់ទ្រង់ត្រូវបានគេនិយាយដូចជាសេចក្ដីសង្គ្រោះ និងអំណាចរបស់ទ្រង់គឺជាអ្វីដែលអាចកើតឡើង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឥឡូវនេះព្រះជាម្ចាស់បានសង្គ្រោះប្រជាជនរបស់ព្រះអង្គដោយអំណាចរបស់ព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

មកដល់

«ចាប់ផ្តើមមាន» ឬ «បានបង្ហាញខ្លួន» ឬ «ក្លាយជាពិតប្រាកដ»។ ឃ្លានេះមិនមែនថារបស់ទាំងនេះមិនមានពីមុនទេ តែឥឡូវព្រះកំពុងបង្ហាញពួកគេពីព្រោះពេលវេលារបស់ពួកគេបានកើតឡើងហើយ។

ព្រះរាជ្យរបស់ព្រះជាម្ចាស់នៃយើង និងសិទ្ធិអំណាចរបស់ព្រះគ្រិស្ត

អំណាចគ្រប់គ្រងរបស់ព្រះ និងអំណាចរបស់ព្រះគ្រីស្ទត្រូវបានគេនិយាយដូចជាពួកគេកំពុងតែមក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះគ្រប់គ្រងជាស្តេចហើយព្រះគ្រីស្ទរបស់គាត់មានសិទ្ធិអំណាចទាំងអស់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

មេចោទប្រកាន់បងប្អូនរបស់យើងត្រូវបានទម្លាក់ចុះ

នេះគឺជានាគដែលត្រូវបានគេបោះចោលនៅក្នុងជំពូក ១២:១០។

បងប្អូនយើង

អ្នកជឿគ្នីគ្នាត្រូវបានគេនិយាយដូចជាពួកគេជាបងប្អូននឹងគ្នា។​ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកជឿគ្នីគ្នារបស់យើង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ទាំងយប់ទាំងថ្ងៃនោះ

ផ្នែកទាំងពីរនៃថ្ងៃត្រូវបានប្រើរួមគ្នាដើម្បីមានន័យថា «គ្រប់ពេលវេលា» (សូមមើលៈ rc://*/ta/man/translate/figs-merism)