km_tn/rev/11/15.md

3.0 KiB

ប្រយោគភ្ជាប់៖

ទេវតាចុងក្រោយក្នុងចំណោមទេវតាទាំងប្រាំពីរចាប់ផ្តើមផ្លុំត្រែឡើង។

ទេវតាទីប្រាំពីរ

នេះគឺជាទេវតាចុងក្រោយក្នុងចំណោមទេវតាទាំងប្រាំពីរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទេវតាចុងក្រោយ» ឬ «ទេវតាលេខប្រាំពីរ»។ មើលរបៀបដែលអ្នកបកប្រែ «ទីប្រាំពីរ» ក្នុងជំពូក ៨ៈ១។ (សូមមើលៈ rc://*/ta/man/translate/translate-ordinal)

សម្លេងយ៉ាងខ្លាំងពីស្ថានបរមសុខមកថា

ឃ្លា «សម្លេងខ្លាំងៗ» តំណាងអ្នកនិយាយដែលនិយាយខ្លាំងៗ។ របៀបផ្សេងទៀតនៃការបកប្រែៈ «វាគ្មិននៅលើមេឃបាននិយាយយ៉ាងខ្លាំង ហើយនិយាយថា»

អាណាចក្ររបស់ពិភពលោក

ត្រង់ពាក្យនេះសំដៅទៅលើសិទ្ធិអំណាចគ្រប់គ្រងពិភពលោក។ របៀបផ្សេងទៀតនៃការបកប្រែៈ «សិទ្ធិអំណាចដើម្បីគ្រប់គ្រងពិភពលោក» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ពិភពលោក

នេះសំដៅទៅលើមនុស្សគ្រប់គ្នានៅលើពិភពលោក។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នករាល់គ្នានៅលើពិភពលោក» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

អាណាចក្ររបស់ព្រះអម្ចាស់ និងរបស់ព្រះគ្រិស្តនៃយើង

ពាក្យថានគរ នេះសំដៅទៅលើសិទ្ធិអំណាចដែលព្រះអម្ចាស់ និងព្រះគ្រិស្ដរបស់ព្រះអង្គត្រូវគ្រប់គ្រង។(សូមមើលៈ rc://*/ta/man/translate/figs-metonymy)

អាណាចក្ររបស់ពិភពលោកបានត្រឡប់ទៅជាអាណាចក្ររបស់ព្រះអម្ចាស់ និងរបស់ព្រះគ្រិស្តនៃយើង

«ព្រះអម្ចាស់របស់យើង និងព្រះគ្រិស្ដរបស់ព្រះអង្គគឺឥឡូវនេះព្រះអង្គគ្រប់គ្រងលើពិភពលោក»