km_tn/rev/08/08.md

2.2 KiB

ទេវតាទីពីរ

«ទេវតាបន្ទាប់» ឬ «ទេវតាលេខពីរ» (សូមមើលៈ rc://*/ta/man/translate/translate-ordinal)

មានអ្វីមួយឆេះដោយភ្លើងដូចជាភ្នំមួយយ៉ាងធំត្រូវបោះចោល

ឃ្លានេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទេវតាបានបោះអ្វីមួយដូចជាភ្នំដ៏អស្ចារ្យដែលកំពុងឆេះដោយភ្លើង» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

មួយភាគបីនៃសមុទ្របានត្រឡប់ទៅជាឈាម

«វាដូចជាសមុទ្រត្រូវបានបែងចែកជាបីផ្នែក ហើយផ្នែកមួយនៃផ្នែកនោះក្លាយជាឈាម» (សូមមើលៈ rc://*/ta/man/translate/translate-fraction)

ត្រឡប់ទៅជាឈាម

អត្ថន័យដែលអាចមានគឺវា ១) «ប្រែទៅជាក្រហមដូចឈាម» ឬវា ២) ពិតជាក្លាយជាឈាម។ (សូមមើលៈ rc://*/ta/man/translate/figs-simile)

មួយភាគបីបានស្លាប់នៅក្នុងសមុទ្រ

«វាដូចជាសត្វមានជីវិតទាំងអស់នៅក្នុងសមុទ្រត្រូវបានបែងចែកជាបីក្រុម ហើយសត្វទាំងអស់នៅក្នុងក្រុមមួយក្នុងចំណោមក្រុមទាំងនោះបានស្លាប់»។ (សូមមើលៈ rc://*/ta/man/translate/translate-fraction)

សត្វដែលរស់នៅក្នុងសមុទ្រ

«អ្វីដែលរស់នៅក្នុងសមុទ្រ» ឬ «ត្រី និងសត្វដទៃទៀតដែលរស់នៅក្នុងសមុទ្រ»