km_tn/rev/07/15.md

4.8 KiB

ប្រយោគភ្ជាប់៖

ពួកអ្នកចាន់ទុំបន្តនិយាយទៅកាន់លោកយ៉ូហាន។

ពួកគេ ... ពួកគាត់...របស់ពួកគេ

ពាក្យទាំងអស់នេះសំដៅទៅលើមនុស្សទាំងនោះដែលបានឆ្លងកាត់គ្រាទុក្ខវេទនាដ៏ខ្លាំង។

ទាំងថ្ងៃទាំងយប់

ផ្នែកទាំងពីរនៃថ្ងៃត្រូវបានប្រើរួមគ្នាដើម្បីមានន័យថា «គ្រប់ពេលវេលា» ឬ «ដោយមិនបញ្ឈប់» (សូមមើលៈ rc://*/ta/man/translate/figs-merism)

នឹងពង្រីកព្រះពន្លារបស់ព្រះអង្គលើពួកគេ

«នឹងដាក់តង់របស់គាត់លើពួកគេ» ។ ការការពារពួកគេត្រូវបានគេនិយាយដូចជាគាត់កំពុងផ្តល់ជម្រកដល់ពួកគេដើម្បីរស់នៅក្រោម។ របៀបផ្សេងទៀតនៃការបកប្រែៈ «នឹងផ្តល់ជម្រកដល់ពួកគេ» ឬ «នឹងការពារពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ពន្លឺព្រះអាទិត្យ និងកម្ដៅថ្ងៃក៏មិនអាចធ្វើទុក្ខ

កម្តៅព្រះអាទិត្យត្រូវបានប្រៀបធៀបទៅនឹងការដាក់ទណ្ឌកម្មដែលបណ្តាលឱ្យមនុស្សរងទុក្ខ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអាទិត្យនឹងមិនឆេះពួកគេទេ» ឬ «ព្រះអាទិត្យនឹងមិនធ្វើឱ្យពួកគេចុះខ្សោយ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

កូនចៀមគង់នៅចំកណ្តាលនៃបល័្លង្ក

«កូនចៀមដែលកំពុងឈរនៅកណ្តាលតំបន់ជុំវិញបល្ល័ង្ក» ឬ «កូនចៀមគឺនៅលើបល្ល័ង្ក»

ដ្បិតកូនចៀម...នឹងធ្វើជាអ្នកគង្វាលលើពួកគេ

ពួកចាស់ទុំនិយាយអំពីការយកចិត្តទុកដាក់របស់កូនចៀមចំពោះប្រជាជនរបស់គាត់ដូចជាការថែរក្សារបស់អ្នកគង្វាលចៀម។ របៀបផ្សេងទៀតនៃការបកប្រែៈ «សម្រាប់កូនចៀម ... នឹងដូចជាអ្នកគង្វាលដល់ពួកគេ» ឬ «សម្រាប់កូនចៀម...នឹងថែរក្សាពួកគេដូចជាអ្នកគង្វាលថែរក្សាចៀមរបស់គាត់»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះអង្គនឹងនាំពួកគេទៅប្រភពទឹកដ៏រស់

ពួកចាស់ទុំនិយាយអំពីអ្វីដែលផ្តល់ជីវិតដូចជាប្រភពទឹកសាប។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គនឹងណែនាំពួកគេដូចជាអ្នកគង្វាលនាំចៀមរបស់គាត់ទៅទឹកសាប» ឬ «ព្រះអង្គនឹងដឹកនាំពួកគេទៅរកជីវិតដូចជាអ្នកគង្វាលនាំចៀមរបស់គាត់ទៅរកប្រភពទឹកដ៏រស់ » (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះជាម្ចាស់នឹងជូតគ្រប់ទាំងទឹកភ្នែនៅលើភ្នែករបស់ពួកគេចេញ

ទឹកភ្នែកនៅទីនេះតំណាងឱ្យភាពទុក្ខព្រួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះនឹងជូតទុក្ខសោករបស់ពួកគេដូចជាជូតទឹកភ្នែក» ឬ «ព្រះនឹងធ្វើឱ្យពួកគេមិនសោកសៅទៀតទេ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)