km_tn/rev/04/01.md

3.2 KiB

ព័ត៌មានទូទៅ៖

លោកយ៉ូហានចាប់ផ្តើមពិពណ៌នាអំពីនិមិត្តរបស់គាត់អំពីបល្ល័ង្ករបស់ព្រះជាម្ចាស់។

បន្ទាប់ពីការនេះហើយ

«បន្ទាប់ពីអ្វីដែលលោកយ៉ូហានទើបតែបានឃើញ» (២:១០)

ទ្វារស្ថានបរមសុខបើកចំហ

ឃ្លានេះតំណាងឱ្យសមត្ថភាពដែលព្រះបានប្រទានលោកយ៉ូហានឲ្យឃើញនៅលើមេឃយ៉ាងហោចណាស់តាមរយៈនិមិត្តមួយ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

និយាយមកកាន់ខ្ញុំដូចជាសម្លេងត្រែ

របៀបដែលសំលេងដូចជាត្រែអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «និយាយមកខ្ញុំលឺៗ ដូចជាសំឡេងត្រែ» (សូមមើលៈ rc://*/ta/man/translate/figs-simile)

ត្រែ

ពាក្យនេះសំដៅទៅលើឧបករណ៍សម្រាប់ផលិតតន្រ្តី ឬសម្រាប់ការអំពាវនាវឱ្យមនុស្សប្រមូលផ្តុំគ្នាសម្រាប់ការប្រកាសឬការប្រជុំ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែពាក្យនេះនៅក្នុងជំពូក ១: ៩។

ខ្ញុំលង់នៅក្នុងវិញ្ញាណ

លោកយ៉ូហាន និយាយអំពីការទទួលឥទ្ធិពលពីព្រះវិញ្ញាណរបស់ព្រះហាក់ដូចជាគាត់ស្ថិតនៅក្នុងព្រះវិញ្ញាណ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទទួលឥទ្ធិពលពីព្រះវិញ្ញាណ» ឬ «ព្រះវិញ្ញាណមានឥទ្ធិពលលើខ្ញុំ» ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែឃ្លានេះនៅក្នុងជំពូក ១: ៩។ (សូមមមើលៈ rc://*/ta/man/translate/figs-idiom)

​ត្បូង​មណី‌ជោតិរស និង​ត្បូង​ទទឹម

ថ្មមានតម្លៃ។ ត្បូង​មណី‌ជោតិរសប្រហែលជាច្បាស់ដូចជាកញ្ចក់ ឬគ្រីស្តាល់ និង​ត្បូង​ទទឹម ប្រហែលជាមានពណ៌ក្រហម។ (សូមមើលៈ rc://*/ta/man/translate/translate-unknown)

ត្បូងមរកត

ជាថ្មបៃតង និងមានតម្លៃ (សូមមើលៈ rc://*/ta/man/translate/translate-unknown)