km_tn/rev/03/21.md

2.5 KiB

ប្រយោគភ្ជាប់៖

នេះជាការបញ្ចប់នៃសាររបស់កូនមនុស្សទៅកាន់ទេវតានៃក្រុមជំនុំទាំង ៧ ។

អស់អ្នកណាដែលឈ្នះ

ឃ្លានេះសំដៅទៅលើអ្នកណាដែលដណ្តើមបានជ័យជំនះ។ របៀបផ្សេងទៀតនៃការបកប្រែៈ« អ្នកណាទប់ទល់នឹងអំពើអាក្រក់» ឬ «អ្នកដែលមិនព្រមធ្វើអំពើអាក្រក់»។ សូមមើលពីរបៀបដែលអ្នកបានបកប្រែពាក្យនេះនៅក្នុងជំពូក ២: ៦។ (សូមមើលៈ rc://*/ta/man/translate/figs-genericnoun)

អង្គុយនៅលើបល័ង្កជាមួយខ្ញុំ

ការអង្គុយលើបល្ល័ង្កមានន័យថាគ្រប់គ្រង។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្រប់គ្រងជាមួយខ្ញុំ» ឬ «អង្គុយលើបល្ល័ង្ករបស់យើង ហើយគ្រងរាជ្យជាមួយខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ព្រះបិតារបស់ខ្ញុំ

នេះគឺជានាមដ៏សំខាន់សំរាប់ព្រះដែលពិពណ៌នាអំពីទំនាក់ទំនងរវាងព្រះ និងព្រះយេស៊ូ។ (សូមមើលៈ rc://*/ta/man/translate/guidelines-sonofgodprinciples)

ចូរឲ្យអស់អ្នកដែលមានត្រចៀកស្តាប់

ការមានឆន្ទៈក្នុងការស្តាប់ត្រូវបានគេនិយាយថាមានត្រចៀក។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមឱ្យអ្នកដែលមានឆន្ទៈស្តាប់ ចូរស្តាប់» ឬ «ប្រសិនបើអ្នកចង់ស្តាប់»។ សូមមើលពីរបៀបដែលអ្នកបានបកប្រែពាក្យនេះនៅក្នុងជំពូក ២: ៦។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)