km_tn/rev/03/03.md

3.4 KiB
Raw Permalink Blame History

អ្វីដែលអ្នកបានទទួល និងបានឮ

ឃ្លានេះសំដៅទៅលើព្រះបន្ទូលរបស់ព្រះដែលពួកគេជឿ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះបន្ទូលរបស់ព្រះដែលអ្នកបានឮ និងសេចក្តីពិតដែលអ្នកបានជឿ» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ប្រសិនបើ អ្នកមិនភ្ញាក់ឡើងទេ

ការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ត្រូវបានគេនិយាយថាកំពុងភ្ញាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រុងប្រយ័ត្ន» ឬ «សូមប្រយ័ត្ន»។ មើលរបៀបដែលអ្នកបកប្រែ «ភ្ញាក់ឡើង» ក្នុងជំពូក ៣: ១។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ខ្ញុំនឹងមកដូចជាចោរ

ព្រះយេស៊ូនឹងយាងមកនៅពេលដែលមនុស្សមិននឹកស្មានដល់គាត់ដូចជាចោរមកនៅពេលដែលគេមិនរំពឹង។ (សូមមើលៈ rc://*/ta/man/translate/figs-simile)

មានឈ្មោះមនុស្សមួយចំនួន

ឃ្លានេះសំដៅទៅលើប្រជាជនខ្លួនឯង។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សពីរបីនាក់» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

មិនបានធ្វើឲ្យសម្លៀកបំពាក់របស់ពួកគេប្រឡាក់

ព្រះយេស៊ូមានបន្ទូលអំពីអំពើបាបនៅក្នុងជីវិតរបស់មនុស្សម្នាក់ដូចជាសម្លៀកបំពាក់ដែលកខ្វក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនបានធ្វើឱ្យជីវិតរបស់ពួកគេមានបាបដូចសម្លៀកបំពាក់កខ្វក់ទេ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

នឹងដើរជាមួយខ្ញុំ

មនុស្សជាទូទៅនិយាយអំពីការរស់នៅដូចជាការដើរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នឹងរស់នៅជាមួយខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ស្លៀកសម្លៀកបំពាក់ពណ៌ស

សម្លៀកបំពាក់ពណ៌សតំណាងឱ្យជីវិតបរិសុទ្ធដោយគ្មានអំពើបាប។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយពួកគេនឹងស្លៀកពាក់ពណ៌សដែលបង្ហាញថាពួកគេសុទ្ធ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)