km_tn/rev/02/22.md

3.7 KiB

ខ្ញុំនឹងធ្វើឲ្យនាងឈឺនៅលើគ្រែ

នាងត្រូវដេកនៅលើគ្រែដោយសារព្រះយេស៊ូ ធ្វើឲ្យ នាងឈឺធ្ងន់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំនឹងធ្វើអោយនាងដេកឈឺលើគ្រែ» ឬ «ខ្ញុំនឹងធ្វើឱ្យនាងឈឺខ្លាំងណាស់» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ហើយអស់អ្នកដែលប្រព្រឹត្តកំផិតជាមួយនាងនៅក្នុងការឈឺចាប់យ៉ាងខ្លាំងដែរ

ព្រះយេស៊ូមានបន្ទូលពីការធ្វើឱ្យមនុស្សឈឺចាប់ដូចជាការបោះពួកគេទៅក្នុងការរងទុក្ខ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយខ្ញុំនឹងធ្វើឱ្យអ្នកដែលប្រព្រឹត្ដអំពើផិតក្បត់ជាមួយនាងឈឺចាប់យ៉ាងខ្លាំង» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-abstractnouns]])

ប្រព្រឹត្តកំផិត

«ប្រព្រឹត្តអំពើផិតក្បត់»

លុះត្រាតែ ពួកគេប្រែចិត្តចេញពីការប្រព្រឹត្តរបស់នាង

«ប្រសិនបើពួកគេមិនប្រែចិត្តពីការធ្វើអាក្រក់ដែលនាងបានធ្វើ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ខ្ញុំនឹងវាប្រហារជីវិតកូនៗរបស់នាង

«ខ្ញុំនឹងសម្លាប់កូនៗ របស់នាង»

កូន ៗ របស់នាង

ព្រះយេស៊ូមានបន្ទូលអំពីអ្នកកាន់តាមនាងដូចជាពួកគេជាកូនរបស់នាង។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដើរតាមនាង» ឬ «មនុស្សដែលធ្វើអ្វីដែលនាងបង្រៀន» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

គំនិត និងដួងចិត្ត

ពាក្យថា «ដួងចិត្ត» ជារឿយៗត្រូវបានប្រើដើម្បីសំដៅទៅលើអារម្មណ៍និងបំណងប្រាថ្នា។ គំនិតទាំងពីរនេះអាចត្រូវបានបកប្រែជាកិរិយាស័ព្ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្វីដែលមនុស្សគិតនិងចង់បាន» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-abstractnouns]])

ខ្ញុំនឹងឲ្យអ្នករាល់គ្នាម្នាក់ៗ

ឃ្លានេះគឺជាការបង្ហាញអំពីការដាក់ទណ្ឌកម្ម និងរង្វាន់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំនឹងដាក់ទណ្ឌកម្មឬផ្តល់រង្វាន់ដល់អ្នកម្នាក់ៗ» (សូមមើលៈ rc://*/ta/man/translate/figs-idiom)