km_tn/rev/02/12.md

2.7 KiB

ព័ត៌មានទូទៅៈ

នេះជាការចាប់ផ្តើមនៃសាររបស់កូនមនុស្សទៅកាន់ទេវតានៃក្រុមជំនុំនៅក្រុង​ពើកា‌ម៉ុស។

ក្រុង​ពើកា‌ម៉ុស

នេះគឺជាឈ្មោះទីក្រុងមួយនៅអាស៊ីដែលជាប្រទេសទួរគីសម័យទំនើប។ សូមមើលពីរបៀបដែលអ្នកបានបកប្រែនេះនៅក្នុងជំពូក ១ៈ៩។ (សូមមើលៈ rc://*/ta/man/translate/translate-names)

ដាវដ៏មុតស្រួមានមុខពីរ

ឃ្លានេះសំដៅទៅលើដាវមុខពីរដែលត្រូវបានធ្វើឱ្យមុតស្រួចទាំងសងខាងដើម្បីកាត់ទិសដៅទាំងពីរ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែនេះនៅក្នុងជំពូក ១:១៤។

បល័្លង្ករបស់សាតាំង

អត្ថន័យដែលអាចមានគឺ ១) អំណាចនិងឥទ្ធិពលអាក្រក់របស់សាតាំងមកលើមនុស្ស ឬ ២) កន្លែងដែលសាតាំងគ្រប់គ្រង។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

អ្នករាល់គ្នាមានចិត្តស្មោះត្រង់ចំពោះឈ្មោះខ្ញុំ

ការជឿជាក់យ៉ាងមុតមាំត្រូវបានគេនិយាយថាកំពុងកាន់ខ្ជាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកជឿជាក់លើខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

អ្នករាល់គ្នាមិនបានបដិសេធជំនឿរបស់អ្នករាល់គ្នានៅក្នុងខ្ញុំទេ

«ជំនឿ» អាចត្រូវបានបកប្រែដោយកិរិយាស័ព្ទ «ជឿ»។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «អ្នកមិនបានឈប់ជឿខ្ញុំទេ» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

អាន់ទី‌ប៉ាស

នេះជាឈ្មោះបុរស។ (សូមមើលៈ rc://*/ta/man/translate/translate-names)