km_tn/rev/01/14.md

3.4 KiB

ក្បាល និងសក់របស់គាត់មានពណ៌សដូចជារោមសត្វ សដូចជាព្រិល

រោមចៀម និងព្រិលគឺជាឧទាហរណ៍នៃអ្វីដែលមានពណ៌សខ្លាំង។ ពាក្យដដែលៗនៃ «ពណ៌សដូច» បញ្ជាក់ថាពួកគេពណ៌សណាស់។ W(សូមមើលៈ rc://*/ta/man/translate/figs-doublet)

រោមសត្វ

ពាក្យនេះគឺជាសក់ចៀម ឬពពែ។ វាត្រូវបានគេដឹងថាមានពណ៌សខ្លាំង។

ភ្នែករបស់គាត់ដូចជាអណ្តាតភ្លើង

ភ្នែករបស់គាត់ត្រូវបានពណ៌នាថាមានពន្លឺដូចជាអណ្តាតភ្លើង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ភ្នែករបស់គាត់ភ្លឺដូចអណ្តាតភ្លើង» (សូមមើលៈ rc://*/ta/man/translate/figs-simile)

ជើងរបស់គាត់ដូចជាលង្ហិន

សំរិទ្ធត្រូវបានប៉ូលាដើម្បីឲ្យវាភ្លឺ និងឆ្លុះបញ្ចាំងពន្លឺ។របៀបផ្សេងទៀតនៃការបកប្រែៈ «ជើងរបស់គាត់ភ្លឺថ្លាដូចលង្ហិន» (សូមមើលៈ rc://*/ta/man/translate/figs-simile)

ដូចជាលង្ហិនដែលត្រូវបានដុតដោយសារឡភ្លើង

លង្ហិននឹងត្រូវបានចម្រាញ់ជាមុន ហើយបន្ទាប់មកត្រូវបានប៉ូលា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូចជាសំរិទ្ធដែលត្រូវបានបន្សុតនៅក្នុងឡក្តៅនិងប៉ូលា» (សូមមើលៈ rc://*/ta/man/translate/figs-events)

ឡដុត

ធុងដ៏រឹងមាំសម្រាប់កាន់ភ្លើងក្តៅខ្លាំងមួយ។ មនុស្សនឹងដាក់ដែកនៅក្នុងវា ហើយភ្លើងក្តៅនឹងដុតបំផ្លាញរាល់ភាពមិនបរិសុទ្ធដែលមាននៅក្នុងលោហៈ។

សម្លេងនៃទឹកជាច្រើន

នេះលឺខ្លាំងដូចជាសំលេងទឹកហូរហែរលឿនទឹកទន្លេទឹកជ្រោះធំរឺក៏រលកធំៗ នៅសមុទ្រ។

ដាវមួយ... ចេញពីមាត់របស់គាត់មក

ដាវកំពុងជាប់នឹងមាត់របស់គាត់។ ដាវខ្លួនឯងមិនមានចលនាទេ។

ដាវដែលមានមុខពីរយ៉ាងមុត

ឃ្លានេះសំដៅទៅលើដាវមុខពីរដែលត្រូវបានធ្វើឲ្យមុតស្រួចទាំងសងខាងដើម្បីកាត់ទិសដៅទាំងពីរ។